26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

សេដ្ឋកិច្ចកម្ពុជា៖ ការប្រើប្រាស់ធ្លាក់ចុះ តែ ចំណូលកើនឡើង

- Advertisement -spot_img

យោងតាមការស្ទង់មតិរបស់ Indochina Research អ្នកប្រើប្រាស់កម្ពុជាបានប្រើប្រាស់តិចជាងនៅក្នុងត្រីមាសទីមួយ នៃឆ្នាំនេះ បើ ធៀបនឹងត្រីមាសចុងក្រោយនៃឆ្នាំមុន បើទោះបីជាប្រាក់ចំណូលជាមធ្យមប្រចាំខែរបស់គ្រួសារបានចាប់ផ្តើមងើបឡើងវិញ និងទំនុក ចិត្តរបស់អ្នកប្រើប្រាស់កើនឡើងក៏ដោយ ។

របាយការណ៍ស្ទង់មតិ ដែលមានចំណងជើងថា « A Light Glimpse of Cambodia » ត្រូវបានចងក្រងឡើង បន្ទាប់ពីបានសម្ភាស អ្នកប្រើប្រាស់ចំនួន ២,000 នាក់ តាមទូរស័ព្ទ និងទល់មុខគ្នានៅផ្ទះរបស់ពួកគេជាភាសាខ្មែរ ។ ការស្ទង់មតិបានគ្របដណ្តប់តំបន់ ចំនួនប្រាំរួមមានរាជធានីខ្ពង់រាប និងតំបន់ភ្នំ តំបន់ឆ្នេរ ទន្លេសាប និងវាលទំនាប ។

អ្នកប្រើប្រាស់ ដែលមានអាយុពី ១៦ ទៅ ៦៥ ឆ្នាំ ត្រូវបានស្ទង់មតិ នៅក្នុងរាជធានី ដែលរួមមានរាជធានីភ្នំពេញ តំបន់ខ្ពង់រាប និង តំបន់ភ្នំ រួមទាំងខេត្តក្រចេះ និងកំពង់ស្ពឺ តំបន់ឆ្នេរ រួមមានខេត្ត ព្រះ សីហនុ តំបន់ទន្លេសាប ដែលរួម មានខេត្តបន្ទាយ មានជ័យ និងខេត្តបាត់ដំបង និងវាលទំនាប ដែលរួម មានខេត្ត កំពង់ចាម កណ្តាល និងខេត្ត ព្រៃវែង ។

ភាគច្រើនអ្នកប្រើប្រាស់ បានទិញ ផលិតផល និងសេវាកម្ម តិចជាងមុន ក្នុងអំឡុងត្រីមាស ។ ការទទួលទាន គ្រឿងទេស ភេសជ្ជៈ ប៉ូវ កម្លាំង ទឹកដោះគោ ភេសជ្ជៈ ក្រែមបន្ទន់សក់ថ្នាំ ដុសធ្មេញ ថ្នាំបំបាត់ការឈឺចាប់ រាងកាយ ក្រណាត់ អនាម័យ ក្រណាត់ កន្ទប ទារក កាហ្វេ មី កញ្ចប់ តែ និង សាប៊ូ បោក ខោអាវ បាន ធ្លាក់ចុះ ក្នុងរយៈពេល បី ខែ ដើម ឆ្នាំនេះ ។

របាយការណ៍នោះ ថា ៖ « អ្នកផលិតក៏ គួរតែត្រៀមខ្លួនសម្រាប់ផលប៉ះពាល់នៃ ការកើនឡើងតម្លៃប្រេងសាំងផងដែរ ព្រោះវា នឹងនាំ ឱ្យ មានការផ្តល់អាទិភាព ដល់កញ្ចប់ទំនិញរបស់អ្នកប្រើប្រាស់ ។ ដូច្នេះហើយ វាមានសារៈសំខាន់ណាស់ក្នុងការកំណត់តម្លៃផលិតផល ឱ្យ ប្រកួតប្រជែង និងផ្តល់ការផ្សព្វផ្សាយ និងការបញ្ចុះតម្លៃ ដល់អ្នកទិញដើម្បីបង្កើនការលក់ » ។

ប្រាក់ចំណូលគ្រួសារប្រចាំខែជាមធ្យម របស់អតិថិជនកម្ពុជាបានកើនឡើងនៅតំបន់ជនបទដល់ ៣៧១ ដុល្លារ ក្នុងត្រីមាសទី១ នៃឆ្នាំនេះពី២៦៧ ដុល្លារ ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន ខណៈដែលគ្រួសារនៅតំបន់ទីក្រុងប្រឈម នឹងការធ្លាក់ចុះ នៃប្រាក់ចំណូល ប្រចាំខែមកត្រឹម ៤៤២ ដុល្លារពី ៦៣៣ ដុល្លារ ។

គ្រួសារនៅតំបន់ រាជធានី រកបាន ៦០៨ ដុល្លារក្នុងមួយ ខែក្នុងត្រីមាសទី១ នៃឆ្នាំនេះ ដែលជាការធ្លាក់ចុះ ពី ៦២៨ ដុល្លារ ក្នុងត្រីមាស ចុងក្រោយនៃ ឆ្នាំ ២០២១ ហើយអ្នកដែលនៅតំបន់ ឆ្នេរសមុទ្រ រកបាន ៣០០ ដុល្លារ ក្នុងមួយខែ ការថយ ចុះពី ៣១៥ ដុល្លារក្នុង ត្រីមាស មុនខណៈដែលគ្រួសារ នៅទន្លេសាប និងវាលទំនាបបានបង្កើនប្រាក់ចំណូល ប្រចាំខែដល់ ៣៥៣ ដុល្លារ ពី ៣០០ ដុល្លារ និង ៣៨៧ ដុល្លារ រៀងៗខ្លួន ។

របាយការណ៍បានបន្តថា ៖ « ជារួមប្រាក់ចំណូលគ្រួសារជាមធ្យមប្រចាំខែរបសប្រជាជន កម្ពុជា កំពុងចាប់ផ្តើម ងើប ឡើងវិញ ប៉ុន្តែវា នៅមិនទាន់ត្រឡប់ទៅ កម្រិត ដូចគ្នាកាលពីឆ្នាំមុនទេ » ។

របាយការណ៍នោះថា ៖ « ភាគច្រើនមានសុទិដ្ឋិនិយម ថាអ្វីៗ នឹងវិលទៅរកភាពប្រក្រតីវិញ » ។ របាយការណ៍ បានបន្ថែមថា ទោះបីជា តម្លៃប្រេងឡើងថ្លៃអាច នឹងមានផលប៉ះពាល់នាពេលខាងមុខ ហើយទំនងជា នឹងប៉ះពាល់ដល់ពិន្ទុទំនុកចិត្តអ្នកប្រើប្រាស់នៅក្នុងត្រីមាសខាងមុខនេះ ជាក់ជាមិនខាន ។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img