យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កាំជ្រួចរបស់រុស្ស៊ីមួយគ្រាប់ បានវាយប្រហារលើទីផ្សារមួយ ក្នុងតំបន់ Donetsk ភាគខាងកើតនៃទីក្រុង Kostiantynivka បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា មានមនុស្សស្លាប់ និងរបួស បន្ទាប់ពីអ្វីដែលទំនងជាមីស៊ីល S-300 របស់រុស្ស៊ី បានធ្លាក់ចំកណ្តាលទីក្រុង។ វីដេអូពីដីបង្ហាញពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និងផ្សែងខ្មៅយ៉ាងក្រាស់ដែលហក់ឡើង យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់នៅលើដី។
តាមរបាយការណ៍ក្រៅផ្លូវការបានឲ្យដឹងថាផ្សារ នេះមានទីតាំងនៅជិតមជ្ឈមណ្ឌលលក់ទំនិញ។Kostiantynivka នៅជិតជួរមុខជុំវិញ Bakhmut ហើយជារឿយៗមានមនុស្សកកកុញដោយបុគ្គលិកយោធា។ នៅមិនទាន់មានពាក្យផ្លូវការពីចំនួនអ្នកស្លាប់ និងរបួសនៅ ឡើយទេ។



ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក