31.7 C
Phnom Penh
Sunday, December 28, 2025
- Advertisement -spot_img

សេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

- Advertisement -spot_img

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅវេលាម៉ោង ២២:៥០នាទីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ សហប្រធានកិច្ចប្រជុំ ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និង នាយឧត្តមសេនីយ៍ ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ សម្រេចឯកភាពគ្នាលើខ្លឹមសារ នៃសេចក្តីព្រាង សេចក្តីប្រកាសរួមកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានការចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ថ្ងៃស្អែកនេះ។

ថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ – ខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។

Press Release

H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia.

The Ministry of National Defence of the Kingdom of Cambodia wishes to inform the public, both domestic and international media outlets, of the following:

At 10:50pm on December 26, 2025, Co-Chairs of the Secretariat of the Cambodia-Thailand General Border Committee (GBC), led by Major General Nhem Boraden, Chief of the Cambodian GBC Secretariat, and General Nuttapong Praokaew, Chief of the Thai GBC Secretariat, reached consensus on content of the draft Joint Statement of the 3rd Special Cambodia-Thailand General Border Committee (GBC) Meeting, with the participation of observers from the ASEAN Observer Team (AOT) of Cambodia and Thailand.

It should be noted that this GBC Secretariat meeting was convened in preparation for the upcoming 3rd Special Cambodia-Thailand General Border Committee (GBC) Meeting scheduled for December 27, 2025.

December 26, 2025, Pailin, Cambodia

Based on the above information, the public, both national and international media outlets, are advised to be informed accordingly.

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img