អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនដំណឹងដល់ជនរួមជាតិឲ្យបានជ្រាបថា រាជរដ្ឋាភិបាលបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា មាននិស្សិតខ្មែរម្នាក់ ( ក្នុងចំណោមពលរដ្ឋខ្មែរចំនួន៤៥០នាក់ កំពុងមានវត្តមាននៅប្រទេសអុីស្រាអែល ) បានទទួលរងគ្រោះរហូតបាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នា រវាងកងទ័ព អុីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ចែតុលា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាលសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ជីវិតខ្មែររូបនេះ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពជនរងគ្រោះ។ សូមអានបន្តនៅក្នុងអត្ថបទខាងក្រោម៖





ដោយគិរីដងរែក