28 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

សួស្តីលោកប្រធានមន្ទីរសាធារណការ ក្រុងតាខ្មៅ ផ្លូវខូចច្រើនណាស់តើប្រធានមិនដែលដើរត្រួតពិនិត្យ ទេឬ ????

- Advertisement -spot_img

កណ្តាល៖តាមការកត់សម្គាល់ជាក់ស្ដែង ផ្លូវជាច្រើនខ្សែ នៅក្រុងតាខ្មៅ បានរងការខូចខាតជាច្រើន តែខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល ដែលមានលោក ម៉ឹង យូឡេង ជាប្រធាន ហាក់មើលមិនឃើញទាល់តែសោះ ដែលធ្វើឲ្យអ្នកធ្វើដំណើរជួបការលំបាកជាខ្លាំង ។

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នេះ សារព័ត៌មានពុទ្ធិញូវសូមលើកឡើងតែចំណុចផ្លូវលេខ១១៣ ដែលស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានប្រវែងជាង១គីឡូម៉ែត្រប៉ុណ្ណោះ ដែលកំពុងរងការខូចខាត មកបង្ហាញ តែខាងមន្ទីរសាធារណការមើលមិនឃើញទាល់តែសោះ ។

ប្រជាពលរដ្ឋតាមដងផ្លូវមិនសប្បាយចិត្តហើយបាននិយាយនៅពេលភ្លៀងធ្លាក់ម្ដងៗមានការដក់ទឹក ដោយពលរដ្ឋមើលមិនឃើញជង្ហុកនោះទេ ដែលធ្វើឲ្យអ្នកធ្វើដំណើរកាន់តែជួបការលំបាក និងអាចមានគ្រោះថ្នាក់ថែមទៀតផង នៅពេលយប់។

ពលរដ្ឋលើកឡើងថា ផ្លូវខូចទាំងនេះមិនមែនទើបតែកើតឡើងនោះទេ គឺ បានកើតឡើងជាយូរណាស់មកហើយ ប៉ុន្តែសួរថា «ហេតុអ្វី ខាងមន្ទីរសាធារណការខេត្តកណ្តាល មិនមានចំណាត់ការរជួសជុល» ដើម្បីឲ្យប្រជាពលរដ្ឋ ធ្វើដំណើរបានស្រួលបន្តិច ។

ប្រជាពលរដ្ឋគ្មានអ្វីក្រៅពីការសំណូមពរហើយសំណូមពរទៀត ឲ្យខាងមន្ទីរសាធារណការ មេត្តាជួយក្រឡេកមើលអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋផង កុំធ្វើការរបៀប «ជិះសេះលែងដៃ» ទុកឲ្យប្រជាពលរដ្ឋជួបការលំបាកបែបនេះ ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img