សុបិននៃការបួងសួង បន់ព្រះ ឬសូត្រធម៌ គឺជាសុបិនល្អណាស់ ព្រោះតាមជំនឿម្ចាស់ខ្លួននឹងរួចផុតពីសំណាងអាក្រក់ ហើយគ្រោះ កាចនឹងរលាយសូន្យសុង។
សុបិនឃើញព្រះសង្ឃសូត្រធម៌
ប្រសិនឃើញព្រះសង្ឃសូត្រធម៌ ជាសុបិនប្រាប់ឱ្យប្រុងប្រយ័ត្ន ប៉ុន្តែវាមិនមែនជាប្រផ្នូលអាក្រក់នោះទេ ត្បិតសុបិននេះនឹងនាំអ្នកឱ្យទទួលសំណាងល្អខាងសុខភាព។
សុបិនឃើញសូត្រធម៌ខុស
សុបិន្តឃើញសូត្រធម៌ខុសៗ មានន័យថា ការព្រួយបារម្ភរាល់ថ្ងៃនឹងកើនឡើងទ្វេ ហើយ បើចង់ ស្វែង ជំនួយ ក៏ពុំមានមនុស្សអាចពឹងពាក់បាន។
សុបិនឃើញខ្លួនឯងសូត្រធម៌ក្នុងព្រះវិហារ ឬទីវត្តអារ៉ាម
សុបិនឃើញបួងសូង ឬសូត្រធម៌នៅក្នុងវត្ត អ្នកប្រហែលជាបានធ្វើដំណើរទៅកាន់កន្លែងដែលអ្នកមិនធ្លាប់ទៅ។ ចំណែកការស្វែងរកការងារនឹងមានឱកាសល្អហុចឱ្យ គួរជាទីរីករាយ។
សុបិនឃើញខ្លួនឯងកំពុងបន់ស្រន់
សុបិននេះ មានន័យថា រឿងខ្វល់ខ្វាយក្នុងចិត្តនឹងរសាយទៅ ព្រោះនឹង មាន នរណាម្នាក់ មក ជួយ ដោះ ស្រាយបញ្ហារបស់អ្នក៕
ដោយគីរីដងរែក