28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

សិល្បករតន្រ្តីបុរាណឯកទេសរនាដឯកបម្រើសិល្បៈជាង៧០ ឆ្នាំទទួលមរណភាព

- Advertisement -spot_img

ដំណឹងដ៏ក្រៀមក្រំនិងសែនសោកស្តាយខណ:ដែលលោកព្រឹទ្ធាចារ្យ សូត ឱក វរសិល្បករតន្រ្តីបុរាណបានទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ ដោយរោគាពាធនៅភូមិអូរតានៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បើតាមការឲ្យដឹងពីក្រុមព្រះសូរិយាបានបញ្ជាក់ថា ព្រឹទ្ធាចារ្យ សូត ឱក សិល្បករតន្រ្តីបុរាណឯកទេសរនាដឯកទទួល មរណភាព កាលពីនៅថ្ងៃទី២០ខែធ្នូ ឆ្នាំ ២០២២ នៅវេលាម៉ោង៩និង១០នាទីយប់។

មរណភាពរបស់លោកព្រឹទ្ធាចារ្យគឺជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃលើតន្រ្តីបុរាណខ្មែរពិសេសវង់ភ្លេងពិណពាទ្យដែលកន្លងមកលោកតាធ្លាប់បង្ហាត់បង្រៀនសិស្សជំនាន់ក្រោយឱ្យចេះជំនាញខាងឧបករណ៍ភ្លេងពិណពាទ្យ មានដូចជារនាតឯក រនាតធុងនិងគងវង់ធំជាបន្តបន្ទាប់។

លោកព្រឹទ្ធាចារ្យបានបម្រើវិស័យសិល្បៈតន្រ្តីបុរាណ លើជំនាញឧបករណ៍រនាដនិងគងវង់ធំតាំងពីទសវត្ស ៥០ រហូតដល់បច្ចុប្បន្ន។ លោកព្រឹទ្ធាចារ្យ សូត ឱក បានបន្សល់ទុកនូវបទភ្លេងពិណពាទ្យជាច្រើនបានផ្សព្វផ្សាយតាមកម្មវិធីបទទាំង ឡាយនៅទូទាំងប្រទេសតាំងពីទសវត្ស ៨០រហូតមកដល់សព្វថ្ងៃ។

ពិធីបុណ្យសពរបស់លោកតាបានប្រារព្ធឡើងដោយក្រុមគ្រួសារតាមគន្លងប្រពៃណីព្រះពុទ្ធសាសនារួចរាល់អស់ហើយខណ:កម្មវិធីបុណ្យគម្រប់៧ថ្ងៃនិ ងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥និងថ្ងៃទី២៦ខែធ្នូ ឆ្នាំ ២០២២នាគេហដ្ឋានរបស់លោកតាក្នុងភូមិអូរតានៅឃុំមៀនស្រុកព្រៃឈរ ខេត្តកំពង់ចាម៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img