33.6 C
Phnom Penh
Thursday, March 19, 2026
- Advertisement -spot_img

សាវតារព្រះចៅស៊ុលតង់ ព្រុយណេ ស្ដេចមានទ្រព្យសម្បត្តិច្រើនជាងគេ

- Advertisement -spot_img

ស្ដេច Haji Hassanal Bolkiah Mu’izzaddin Waddaulah នៃ ប្រទេសព្រុយណេ ប្រសូត ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ១៩៤៦ នៅ Bandar Seri Begawan និងជា ព្រះរាជបុត្រ ច្បង របស់ ស្ដេច Sultan Omar Ali Saifuddien III និងម្ចាស់ក្សត្រី Pengiran Anak Damit។

ព្រះអង្គម្ចាស់ ទទួលការ អប់រំ ជា ឯកជន ហើយ ក្រោយ មកទើប ទ្រង់ចូល សិក្សា នៅ វិទ្យាល័យ នៅ វិទ្យាស្ថាន Victoria ក្នុង ទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងផ្ទេរ នៅ Royal Military Academy Sandhurst នៅ Sandhurst ចក្រភពអង់គ្លេស ដោយ បាន បញ្ចប់ ការ សិក្សា នៅឆ្នាំ ១៩៦៧។ ក្រោយការដាក់រាជ្យ របស់ បិតា ទ្រង់៦ឆ្នាំ (១៩៦១) ព្រះអង្គម្ចាស់ Hassanal Bolkiah បាន ក្លាយ ជា ស្ដេច ស៊ុលតង់ ទី២៩ នៅ ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៦៧ និង ជា ស្ដេច ផ្ដាច់ការ ចុងក្រោយ មួយ រូប ក្នុង ពិភពលោក ព្រមជាមួយនឹងងារជា នាយករដ្ឋមន្ត្រី ផងដែរ។ ចំណែកការឡើងគ្រងរាជ្យ របស់ ព្រះអង្គ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ១៩៦៨ ហើយ បាន តែងតាំង ព្រះអង្គ Yang di Pertuan ជាប្រមុខរដ្ឋ នៃ ប្រទេស។

ទោះជាយ៉ាងណាក៏ដោយ បិតាទ្រង់ នៅតែជាអំណាច នៅពីក្រោយ បល្ល័ង្ក នេះជាប់ រហូតដល់ ការសោយទិវង្គតរបស់មាតា ទ្រង់ នៅឆ្នាំ ១៩៧៩ ទើបបិតា បានដកខ្លួនចេញ ពីកិច្ចការ សាធារណៈ ហើយស្តេចស៊ុលតង់ បានកាន់តួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រង ប្រទេស ពេញលេញ។ ដើម្បីទទួល បាន ឯករាជ្យ ពី ចក្រភព អង់គ្លេស ទ្រង់ បាន ចាប់ ផ្ដើម បង្កើត ការិយាធិបតេយ្យ ដើម ដោយ ជំនួស ជនបរទេស អង់គ្លេស ក្នុង មុខងារ ស៊ីវិល ជាមួយ ប្រ៊ុយណេ ហើយ បាន បង្ក្រាប អំពើ ពុករលួយថែមទៀត។ បន្ទាប់ពី បានកាន់កាប់ប្រទេសប្រ៊ុយណេ និងជាអាណាព្យាបាលអស់រយៈពេល ៩៥ ឆ្នាំ អង់គ្លេស បាន ដកខ្លួនជាផ្លូវការនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩៨៤។ ទោះបី ជា មាន ការ ខ្វែង គំនិត គ្នា បន្តិចបន្តួច លើ បញ្ហា ដូចជាការគ្រប់គ្រង ផលប័ត្រវិនិយោគ ដ៏ ធំរបស់ប្រ៊ុយណេក៏ដោយ ក៏ទំនាក់ទំនង រវាង ប្រទេសទាំងពីរ នៅ តែ ជាមិត្តភាព។

ព្រះអង្គម្ចាស់អង្គនេះ បានរៀបអភិសេក៣ដង ខណៈភរិយាទី១ ឈ្មោះ Pengiran Anak Saleha (១៩៦៥), ភរិយាទី២ Mariam Abdul Aziz (១៩៨២–២០០៣) និងភរិយាទី៣ Azrinaz Mazhar Hakim (២០០៥–២០១០)។ ចំណែកបុត្រាបុត្រីរបស់ទ្រង់ ពុំមានសូវមានវត្តមានលើ សារព័ត៌មានឲ្យគេស្គាល់ប៉ុន្មាននោះទេ។

លុះក្រោយមកទៀត ស្ដេច Sir Omar ដែលជាបិតាបានសោយទិវង្គតនៅឆ្នាំ ១៩៨៦ ហើយនៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ១៩៩២ ស្តេច ស៊ុលតង់ ដែលដើរតួជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងហិរញ្ញវត្ថុ បាន ប្រារព្ធខួបលើកទី ២៥ នៃរជ្ជកាល របស់ទ្រង់។ ក្នុង ឆ្នាំ ១៩៨០ និង ១៩៩០ ស្ដេចស៊ុលតង់បាន បង្ហាញខ្លួន នៃ បញ្ជី បុគ្គល ដែល មានជាងគេបំផុត របស់ពិភពលោក ទ្រព្យសម្បត្តិ របស់ ទ្រង់ បានមកពីប្រេង និង ឧស្ម័ន របស់ប្រទេសប្រ៊ុយណេ។ ថ្វីត្បិត ព្រះរាជាអង្គនេះ មិនឈរលំដាប់ទី១ នៃបញ្ជីស្ដេចមានបំផុតក៏ពិតមែន ប៉ុន្តែ ទ្រង់ ត្រូវបានគេចាត់ថ្នាក់ ជា ស្ដេច មួយ អង្គ ដែល មាន ជីវិត ហ៊ឺហា ដោយ ការ សម្ញែង ទ្រព្យសម្បត្តិ ទៅកាន់ ពិភពលោកមករហូត។

ក្នុងឆ្នាំ ២០០៨ ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិ សរុប របស់ស្តេចស៊ុលតង់ មានចំនួន ២០ ពាន់ លាន ដុល្លារ។ បន្ទាប់ពីការ សោយទិវង្គត របស់ម្ចាស់ក្សត្រី Elizabeth II នៃ ចក្រភព អង់គ្លេសក្នុងឆ្នាំ ២០២២ ស្តេចស៊ុលតង់ បានក្លាយជា ព្រះមហាក្សត្រ ដែល សោយរាជ្យ យូរ ជាង គេ បំផុត របស់ពិភពលោក ក៏ ដូចជាប្រមុខរដ្ឋបច្ចុប្បន្នដែល កាន់អំណាចយូរ ជាងគេ ផងដែរ។

ដោយឡែកកាលពីម្សិលមិញនេះ ព្រះចៅស៊ុលតង់ត្រូវបានគេមើលឃើញថា ព្រះអង្គយាងបើកយន្តហោះពិសេស Boeing787-800 ដោយព្រះអង្គឯងផ្ទាល់ នៅពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៤ និង ៣០ នាទីល្ងាចថ្ងៃទី ៩ ខែវិច្ឆិកា ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img