25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

សាលាដំបូងរាជធានីភ្នំពេញ បន្តចាត់ការលើសំណុំរឿងពាក់ពន្ធ័ជនរងគ្រោះក្នុងអំពើឆបោកប្រាក់ នៅខេត្តព្រៃវែង

- Advertisement -spot_img

(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចាប់ផ្តើមចាត់ការសំណុំរឿងរបស់ជនរងគ្រោះ រស់នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបានប្តឹងពីបទ ឆបោកប្រាក់អស់សរុបជិតមួយសែនដុល្លារ ករណីរៀបចំបែបបទចូលជាមន្ត្រីក្នុងជួរនគរបាលជាតិ។

លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកមិញនេះ បានសាកសួរជនរងគ្រោះ ឈ្មោះ ឌុក ឡូត ដែលបានប្តឹងពីឆបោកប្រព្រឹត្តឡើងដោយបុគ្គលពីរនាក់ មានឈ្មោះ ឆេង ឆៃឡា (ហៅស្រីមុំ) ភេទស្រី ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ វ៉ែន សុខាត់ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឈ្មោះ វ៉ែន សុខាត់ គឺជាមន្ត្រីនៅនាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃ។

ឈ្មោះ ឆេង ឆៃឡាង បានអះអាងថា មានប្តីបម្រើការនៅនាយកដ្ឋានអង្គរក្ស ប៉ុន្តែមិនបញ្ជាក់ឲ្យបានច្បាស់ឡើយ ចំណែកឈ្មោះ វ៉ែន សុខាត់ បានព្យាយាមបដិសេធ មិនបង្ហាញឈ្មោះប្តីរបស់ស្ត្រីនេះទេ។

យោងតាមការរៀបរាប់របស់ជនចាញ់បោកបានឲ្យដឹងថា អ្នកឆបោកទាំងពីរនាក់នេះ បានបោកយកប្រាក់ពីមនុស្សសរុបសរុប១០នាក់ ដែលមានបំណងចង់ចូលធ្វើការជាមន្ត្រីនគរបាលជាតិ តាមរយៈការសន្យាបំពេញបែបបទចូលក្របខណ្ឌដោយជោគជ័យជាថ្នូរនឹងទឹកប្រាក់ដ៏ច្រើនក្រាស់ក្រែល។

លោក ឌុក ឡូរ បានចោទប្រកាន់ថា «ទង្វើរបស់ឈ្មោះ វ៉ែន សុខាត់ និងឈ្មោះ ឆេង ឆៃឡា គឺជាទង្វើទុច្ចរិត មានគំនិតបោកប្រាសប្រាក់របស់ប្រជាជនយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបានធ្វើឲ្យខ្ញុំបាទខូចខាតផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ… ដែលមិនអាចទទួលយកបានឡើយ ហើយទង្វើនេះបានធ្វើឲ្យប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់ សន្តិសុខសង្គម និងរបៀបរៀបរយសាធារណៈ ដែលច្បាប់គាំពារ»។

លោកបានបញ្ជាក់បន្ថែមថា តាមរយៈការណែនាំរបស់ជនឆបោកទាំងពីររូបនេះ លោកបានប្រមែប្រមូលអ្នកមានបំណងចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ដោយតម្រូវឲ្យបង់ប្រាក់ក្នុងម្នាក់រហូតដល់ចំនួន១០,០០០ ដុល្លារអាមេរិក។ ចំណែកបុរសឈ្មោះ វ៉ែន សុខាត់ បានសន្យាថា នៅក្នុងរយៈពេលបីខែ អ្នកបង់ប្រាក់ទាំងអស់នឹងទទួលឈ្មោះជាមន្ត្រីនគរបាលជាតិមានក្របខណ្ឌពេញសិទ្ធិ ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងឡើយ។ ប៉ុន្តែក្នុងករណីហួសការកំណត់រយៈពេលបីខែ ប្រសិនបើមិនមានឈ្មោះទេនោះ ឈ្មោះ វ៉ែន សុខាត់ នឹងប្រគល់ប្រាក់ត្រឡប់មកវិញគ្រប់ចំនួន។

លោកបញ្ជាក់បន្ថែមថា អ្នកចង់ចូលបម្រើការក្នុងក្របខណ្ឌ ដែលលោកជួយណែនាំបានចំណាយប្រាក់របស់យុវជន១០នាក់ គឺស្មើនឹង៩៥,០០០ដុល្លារ។

លោក ឌុក ឡូរ បានមានប្រសាសន៍រំឭកថា នៅពេលម្ចាស់ប្រាក់ទាមទារប្រាក់ច្រើនដងពេក ជនឆបោកបានសរសេរមូលប្បទានប័ត្រជាបន្តបន្ទាប់ ដែលមូលប្បទានប័ត្រទាំងនោះមិនមានសាច់ប្រាក់ឡើយ គឺអ្នកស្រុកហៅថា សែកស្អុយ។

ជនរងគ្រោះក្នុងអំពើឆបោកនេះ បានបង្ហាញថា នៅក្នុងកិច្ចសន្យាសងប្រាក់នោះបានសរសេរបញ្ជាក់យ៉ាងច្បាស់ថា «សងបញ្ចប់នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែពួកគេមិនបានគោរពតាមការសន្យានោះទេ»។

ការបកស្រាយអំពីទង្វើបោកប្រាសនេះ អ្នកជំនាញផ្នែកច្បាប់បានពន្យល់ថា ប្រសិនបើយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ដែលកើតឡើងដូចករណីអនុវត្តកិច្ចសន្យាសងប្រាក់ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ និងមូលប្បទានប័ត្ររបស់ធនាគារប្រៃសណីយ៍កម្ពុជា ក.អ លេខ១១០២៨២ គឺជាបទល្មើសឧក្រិដ្ឋ។ ចំណែកលិខិតប្រគល់ទទួលប្រាក់ចំនួនប្រាំមួយទៀត៖
១. លិខិតចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១
២. លិខិតចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១
៣. លិខិតចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១
៤. លិខិតចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១
៥. លិខិតចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២២
៦. លិខិតចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

យោងតាមដីកាកោះរបស់លោកព្រះរាជអាជ្ញារង ឡុង ស៊ីថា បានឲ្យដឹងថា ឈ្មោះ វ៉ែន សុខាត់ និងឈ្មោះ ឆេង ឆៃឡា
ត្រូវចូលខ្លួនបំភ្លឺ នាវេលាម៉ោងរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។

នាវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃនេះ លោក វ៉ែន សុខាត់ បានដើរចូលទៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ ដោយមានបុរសម្នាក់អមដំណើរផងដែរ។ ចំណែកឈ្មោះ ឆេង ឆៃឡា មិនឃើញបង្ហាញខ្លួនតាមដីកាកោះឡើយ។

នាពេលកន្លងមក ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ជនចាញ់បោកគេខាងលើ អ្នកស្រី ឆេង ឆៃឡា បានទទួលសារសំណួរពីអ្នកសារព័ត៌មានប៉ុន្តែមិនឆ្លើយសំណួរឡើយ ព្រមទាំងបិទគណីតេឡេក្រាមថែមទៀតផង។ ចំណែកឈោ្មះ វ៉ែន សុខាត់ បានប្រកែកមិនព្រមសងជាដាច់ចខាត ដោយសន្យាឲ្យថា ឈ្មោះ ឆេង ឆៃឡា គឺជាអ្នកទទួលខុសត្រូវចំពោះទង្វើនេះ ព្រមទាំងអហះអាងអំពីការប្រកាសលក់ដីរបស់អ្នកស្រី ឆេង ឆៃឡា ដើម្បីយកប្រាក់មកសងជនត្រូវចាញ់បោក់។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img