30 C
Phnom Penh
Thursday, November 21, 2024
- Advertisement -spot_img

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ទទួលបានសម្ភារប្រឆាំងកូវីដ សម្រាប់ចែកបន្តដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព

- Advertisement -spot_img

កំពង់ធំ៖  លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានទទួល ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជាជែលអាកុល ចំនួន ៧៧៣កាតុង ជូនដល់មន្ទីរពេទ្យបង្អែកចំនួន៣ និងមណ្ឌលសុខភាពនានាក្នុងខេត្តកំពង់ធំ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ​ កាលពីល្ងាច នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១​។

លោក ងួន រតនៈ បានមានប្រសាសន៍ថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ធ្វើសកម្មភាពគ្រប់ទីកន្លែងបានដោយសារការជួយជ្រោមជ្រែងរបស់​ លោក លោកស្រី លោកឧកញ៉ាសប្បុរសជន នានា ទាំងអស់ក្នុងខេត្ត និងក្រៅខេត្តដែលបានផ្ដល់ជាថវិកា និងសម្ភារ ព្រមទាំងលះបង់ពេលវេលាផ្ទាល់ខ្លួន ចូលរួមធ្វើសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់​ សម្រាប់ជួយដល់ លោកតាលោកយាយពុកម៉ែបងប្អូនដែលមានជីវភាពខ្វះខាត ដោយយើងផ្តល់ជាអំណោយមនុស្សធម៌ និងជួយសាងសង់ផ្ទះជូនដល់អ្នកមិនមានផ្ទះសម្បែងពិតប្រាកដ នៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់នូវនិន្នាការនយោបាយ ពណ៌សម្បុរ សាសនា នោះទេ​ ទីណាមានទុក្ខលំបាក ទីនោះមានសាខាកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះ លោក អភិបាលខេត្តកំពង់ធំ ក៏បានថ្លែងអំណរគុណដល់បងប្អូន និងសប្បុរសជនជនទាំងអស់ដែលបានឧបត្ថម្ភសម្ភារ និងថវិកាដើម្បីជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។ ក្នុងការជួយរំលែកទុក្ខបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលមានបញ្ហាផ្សេងៗដែលកើតឡើងដោយសារគ្រោះធម្មជាតិផ្សេងៗ៕

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img