26 C
Phnom Penh
Friday, March 6, 2026
- Advertisement -spot_img

សហរដ្ឋអាមេរិក បង្កើនការលក់សព្វាវុធទៅឲ្យ វៀតណាម

- Advertisement -spot_img

សហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីបង្កើនការលក់អាវុធទៅឲ្យប្រទេសវៀតណាម ខណៈប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ធ្វើជាម្ចាស់ផ្ទះពិព័រណ៍អាវុធអន្តរជាតិទ្រង់ទ្រាយធំលើកដំបូង។

ព្រឹត្តិការណ៍ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី១០ខែធ្នូនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការទាក់ទាញការផ្គត់ផ្គង់អាវុធរបស់ខ្លួន។

ចាប់តាំងពីសហរដ្ឋអាមេរិក បានលុបចោលបម្រាមរបស់ខ្លួនលើការលក់អាវុធទៅឲ្យវៀតណាមក្នុងខែឧសភាឆ្នាំ២០១៦មក ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងការពារជាតិជាច្រើន រួមទាំងដ្រូន ScanEagle ចំនួន៦គ្រឿង និងយន្តហោះហ្វឹកហាត់ Beechcraft T-6 Texan II ចំនួន១២គ្រឿងផងដែរ។

លោកឧត្តមសេនីយ៍ Jered Helwig អគ្គបញ្ជាការនៃបញ្ជាការនិរន្តរភាពទី៨របស់កងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បាននិយាយថា “យើងសម្លឹងឆ្ពោះទៅការបន្តនូវអ្វីដែលយើងបានធ្វើ និងមានសក្តានុពលពង្រីកទៅតាមល្បឿនដែលវៀតណាមចង់ទៅ”។

យន្តហោះ T-6 ចំនួន៣គ្រឿងដំបូង នឹងត្រូវផ្គត់ផ្គង់នៅចន្លោះខែមីនា ដល់ខែមិថុនាឆ្នាំ២០២៣។ មន្ត្រីយោធាអាមេរិកបានប្រាប់ CNA ថា ការប្រគល់យន្តហោះ T-6 ដែលនៅសេសសល់ទៅកាន់ប្រទេសវៀតណាម នឹងធ្វើឡើងនៅចន្លោះឆ្នាំ ២០២៤ ដល់ឆ្នាំ២០២៧។

ចំណែកដ្រូន ScanEagle ត្រូវបានគេរំពឹងថា នឹងបញ្ជូនទៅកាន់ប្រទេសវៀតណាម នៅពេលឆ្មាំឆ្នេរសមុទ្ររបស់ខ្លួន បញ្ចប់ការបណ្តុះបណ្តាលលើប្រតិបត្តិការយន្តហោះនេះ។

អ្នកជំនាញនិយាយថា ការដែលវៀតណាមទិញយន្តហោះហ្វឹកហាត់របស់អាមេរិក នឹងជាលទ្ធភាពឲ្យវៀតណាមទិញយន្តហោះចម្បាំងអាមេរិកនាពេលអនាគត។

តាមពិតទៅ រុស្សីគឺជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងការនាំចេញសរុបក្នុងទំហំទឹកប្រាក់ជិត១១ពាន់លានដុល្លារ នារយៈពេលពីរទសវត្សរ៍កន្លងមកនេះ។

ប៉ុន្តែអ្នកជំនាញនិយាយថា ការលក់សព្វាវុធរបស់រុស្ស៊ីទៅកាន់តំបន់នេះ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដោយសារតែការដាក់ទណ្ឌកម្មលើរុស្ស៊ី ក៏ដូចជាការខូចកេរ្តិ៍ឈ្មោះរបស់រុស្សី ដោយសារតែការលុកលុយនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា វៀតណាមជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកទិញកំពូល នៃផលិតផលការពារជាតិរបស់រុស្ស៊ី ដោយបានទិញទំនិញធំៗ ដូចជាប្រព័ន្ធមីស៊ីលពីដីទៅអាកាស S-300, នាវាចម្បាំងថ្នាក់ Gepard, នាវាមុជទឹកថ្នាក់ Kilo និងយន្តហោះចម្បាំង Su-30៕

ប្រភព MDAA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img