27 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

សហរដ្ឋអាមេរិក៖ មនុស្ស ១៦,៤៣៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៣២នាក់ស្លាប់ ក្នុង១ថ្ងៃ

- Advertisement -spot_img

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ១៦,៤៣៥នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៣២នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨១,៤៤៨,៤០២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩៩៨,៨៤០នាក់ និងជាសះស្បើយឡើងសរុបជាង ៦៣.២៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។

គួរបញ្ជាក់ថា មកទល់ពេលនេះ សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៥៩លានដូស ក្នុងនោះប្រជាជន ២៥៤.៩៨លាននាក់ (៧៧.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២១៧.០៦លាននាក់ (៦៥.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៩៦.៦១លាននាក់ (២៩.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕

ប្រភព៖ CNN
ប្រែសម្រួលអត្ថបទដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img