24.5 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

សម្រាប់អ្នកចូលចិត្តប្រើប្រាស់គ្រឿងស្រវឹង ក្នុងពេលបើកបរយានយន្តគ្រប់ប្រភេទ សូមយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យបានច្បាស់

- Advertisement -spot_img

ភ្នំពេញ៖ បងប្អូនទាំងអស់គ្នា ពិតយល់ដឹងច្បាស់ណាស់ហើយ អំពីច្បាស់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដោយសារតែប្រើប្រាស់គ្រឿងស្រវឹងលើសកំរិក ធ្វើឲ្យមនុស្សយើងបាត់បង់ស្មារតី និងសូម្បីតែនិយាយស្តី កាយវិការ ឬក៏ធ្វើអ្វីមួយខុសប្លែកពីធម្មតា ជាពិសេស បើកបរក្នុងស្ថានភាពស្រវឹង ពិតជាបង្ករគ្រោះថ្នាក់ដល់ខ្លួនឯងផង និងដទៃ។ ដោយសារតែមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ច្រើនពេក រាជរដ្ឋាភិបាលបាន ចេញច្បាប់ចរារណ៍ផ្លូវគោកថ្មី ដើម្បីបង្កាកាត់បន្ថយ គ្រោះថ្នាក់ដោយសារគ្រឿងស្រវឹង ដូចតទៅ៖

យោងតាម មាត្រា ៦(ថ្មី) មាត្រា ៧(ថ្មី) មាត្រា ១០ (ថ្មី) នៃអនុក្រឹត្យលេខ ៣៩ អនក្របក និងមាត្រា ៧៧ (ថ្មី) នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក បានចែងថា អ្នកបើកបរ រថយន្ត ម៉ូតូ ម៉ូតូកងបី និងរ៉ឺម៉ក ដែលស្ថិតក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលទោសតាមច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម៖

+ចំពោះអ្នកបើកបរមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាល់កុលចាប់ពី ០,២៥-០,៣៩
– សម្រាប់អ្នកបើកបរម៉ូតូ ត្រូវផាកពិន័យចំនួន ២៥ម៉ឺនរៀល។
– សម្រាប់អ្នកបើកបរ រថយន្តធុនស្រាល ត្រូវផាកពិន័យចំនួន ៤០ម៉ឺនរៀល។
– សម្រាប់អ្នកបើកបររថយន្តធុនធ្ងន់ ត្រូវផាកពិន័យចំនួន ៨០ម៉ឺនរៀល។
ដោយឡែកចំពោះអ្នកបើកបរមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាលកុលចាប់ពី ០,៤០ឡើងទៅ
– សម្រាប់អ្នកបើកបរម៉ូតូ ត្រូវផាកពិន័យចំនួន ១លានរៀល។
– សម្រាប់អ្នកបើកបររថយន្តធុនស្រាល ត្រូវផាកពិន័យចំនួន ២លានរៀល។
– សម្រាប់អ្នកបើកបររថយន្តធុនធ្ងន់ ត្រូវផាកពិន័យចំនួន ៤លានរៀល។
ក្នុងករណីមិនរាងចាល ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក តម្រូវឱ្យបញ្ជូនទៅតុលាការ អនុវត្តតាមច្បាប់ នឹងត្រូវជាប់ទោសពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០ម៉ឺនរៀល ទៅ ៤លានរៀល៕

សូមបងប្អូន ប្រើប្រាស់គ្រឿងស្រវឹងដោយចេះទទួលខុសត្រូវ យកវាមកធ្វើជាប្រយោជន៍ ត្រូវចេះប្រើប្រាស់វា បញ្ជាវាបាន ហាមផ្ដាច់កុំឲ្យវាបញ្ជាយើងបានវិញ ។

បើប្រើប្រាស់គ្រឿងស្រវឹង សូមកុំបើកបរ បើបើកបរ សូមកុំប្រើប្រាស់គ្រឿងស្រវឹង និងថ្ងៃនេះ ឬ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចណ៍។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img