36.1 C
Phnom Penh
Friday, March 14, 2025
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្តាញព័ត៌មានរបស់អង្គភាពគិរីដងរែក(ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤)

- Advertisement -spot_img

ភ្នំពេញប៉ុស្តិ៍បានចេញផ្សាយកាលពី ថ្ងៃទី១៤ខែមិនា ២០២៤ ថា៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរត្រូវមាន ការជឿជាក់មកលើសមត្ថភាពគ្រូពេទ្យនៅតាមមន្ទីរពេទ្យខ្មែរ ខណៈក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ ទាំងមន្ទីរពេទ្យ និងគ្រូពេទ្យ មានការអភិវឌ្ឍជាបន្តបន្ទាប់តាមរយៈការពង្រឹងធនធានមនុស្សក្នុងវិស័យសុខាភិបាល និងមានបំពាក់សម្ភារ ទំនើបៗនៅក្នុងមន្ទីរពេទ្យ ទាំងរដ្ឋ និងឯកជន ។

វិទ្យុ RFA បានចេញផ្សាយកាលពី ថ្ងៃទី១៤ខែមិនា ២០២៤ ថា៖ សង្គមស៊ីវិលរំពឹងថា ឯកអគ្គរាជទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថ្មី នឹងបន្តចូលរួម លើកស្ទួយប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ។ ក្តីរំពឹងរបស់សង្គមស៊ីវិលនេះ ក្រោយពីលោក រ៉ូបើត ហ្វតដេន (Robert Forden) ត្រូវបានតែងតាំងជាឯកអគ្គរាជទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថ្មី ជំនួសលោក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ដែលនឹងចប់អាណត្តិក្នុងរយៈពេល ៥ឆ្នាំ នាពេលដ៏ខ្លីខាងមុខ ។

វិទ្យុ VOA បានចេញផ្សាយកាលពី ថ្ងៃទី១៤ខែមិនា ២០២៤ ថា៖ ការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងអនឡាញខុសច្បាប់តាមបណ្តាញហ្វេសប៊ុក ប្រព័ន្ធត ឡេក្រាមនិងបណ្តាញសង្គមយូធូបនៅតែមានក្នុងប្រទេសកម្ពុជា ខណៈអាជ្ញាធរសមត្ថកិច្ចកំពុងតាមដាន ស្រាវជ្រាវ និង ចាត់វិធានការបង្ក្រាប ។

វិទ្យុ VOA បានចេញផ្សាយកាលពី ថ្ងៃទី១៤ខែមិនា ២០២៤ ថា៖ ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ អ្នកស្រី Jutta Urpilainen ចាប់ផ្ដើមបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយបានជួបពិភាក្សាជាមួយមេដឹកនាំ និងក្រុមមន្ត្រីកម្ពុជាលើបញ្ហាជា ច្រើនទាក់ទងដំណើរការអភិវឌ្ឍនៅក្នុងប្រទេសដែលជិតរួចផុតឋានៈពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ។ ជុំវិញរឿង នេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាតថា កម្ពុជានិងសហភាពអឺរ៉ុប នៅមិនទាន់ស្រុះស្រួលគ្នានៅឡើយ លើបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ លោកជឿថា អ្នកស្រីស្នងការ Jutta Urpilainen នឹងពិនិត្យមើលស្ថានភាពនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ក្រៅពីកិច្ចការផ្សេងទៀត ក្នុងពេលអ្នក ស្រីមានវត្តមាននៅកម្ពុជា ។

វិទ្យុ VOA បានចេញផ្សាយកាលពី ថ្ងៃទី១៤ខែមិនា ២០២៤ ថា៖ ពលរដ្ឋដែលអះអាងថា ជាអ្នករងគ្រោះចាញ់បោកក្នុងការវិនិយោគជាមួយក្រុមហ៊ុន ប៊្រីលានស៊ីធីវើលដ៍ដែលគ្រប់គ្រងដោយអ្នកស្រី ឡេង ចាន់ណា បានទាមទារឱ្យក្រុមហ៊ុនទូទាត់លុយសងពួកគេវិញ ។ ការទាមទារនេះ ខណៈសមត្ថកិច្ចបានចាប់ខ្លួនប្រធានក្រុមហ៊ុន និងបក្ខពួក រួចបញ្ជូនមកតុលាការខេត្តសៀមរាប និងត្រូវចោទប្រកាន់ពីបទឆបោក។ពួកគេ ត្រូវបានប្រជាពលរដ្ឋប្តឹងពាក់ព័ន្ធបទល្មើស«ឆបោក រំលោភលើទំនុកចិត្ត និង ចេញមូលប្បទានបត្រ គ្មានសាច់ប្រាក់» ។

វិទ្យុ RFA បានចេញផ្សាយកាលពី ថ្ងៃទី១៤ខែមិនា ២០២៤ ថា៖ ពលរដ្ឋរស់នៅខេត្តមួយចំនួន ដូចជា ខេត្តឧត្តរមានជ័យ កំពង់ចាម និងព្រៃវែង ចោទ អាជ្ញាធរ និងមន្ត្រីតុលាការ បានទារលុយរាប់រយដុល្លា នៅពេលពួកគាត់ទៅកែសំបុត្រកំណើត ឬហៅថា អត្រានុកូលដ្ឋាន ។ ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋទទូចឱ្យអាជ្ញាធរពាក់ព័ន្ធ គួរតែស៊ើបអង្កេតបញ្ហាទាំង នេះ ឱ្យបានត្រឹមត្រូវ ហើយ ត្រូវដាក់ទោសទណ្ឌ ដល់មន្ត្រីទាំងឡាយណាដែលនៅតែប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ច លុយ ដែលបង្កផលប៉ះពាល់ដល់ជីវភាពពលរដ្ឋ ។

វិទ្យុ RFA បានចេញផ្សាយកាលពី ថ្ងៃទី១៤ខែមិនា ២០២៤ ថា៖ អ្នកជំនាញផ្នែកសុខាភិបាល និងអ្នកឃ្លាំមើល ចង់ឃើញរដ្ឋាភិបាលធ្វើកំណែទម្រង់ ប្រព័ន្ធសុខាភិបាលស៊ីជម្រៅ ដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និងការផ្ដល់កិច្ចគាំពារសម្រាប់អ្នកជំងឺគ្រប់ស្រទាប់វណ្ណៈ។ ការលើកឡើងនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋមានជំនឿលើប្រព័ន្ធសុខាភិបាល ទាំងដែលមន្ត្រីក្រុមបក្ខពួក និងក្រុមគ្រួសាររបស់ខ្លួនពេលមានជំងឺតែងរត់ទៅព្យាបាលជំងឺនៅក្រៅប្រទេស ៕

ដោយគិរិដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img