វិទ្យុ RFA បានចេញផ្សាយកាលពី ថ្ងៃទី១៣ខែមិនា ២០២៤ ថា៖ លោក ហ៊ុន ម៉ាណែត ថា ព្រះលានយន្តហោះអន្តរជាតិតេជោខេត្តកណ្តាល នឹង ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តនេះ និងខេត្តផ្សេងទៀត ។ ជុំវិញរឿងនេះ អង្គការសង្គមស៊ីវិល ថា ប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារគម្រោងសាងសង់ព្រះលានយន្តហោះអន្តរជាតិតេជោ ស្នើឱ្យលោក ហ៊ុន ម៉ាណែត ជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ ដើម្បីបង្ហាញថា រដ្ឋាភិបាលពិតជាមានឆន្ទៈ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋដូចការលើកឡើងនេះមែន ។

វិទ្យុRFA បានចេញផ្សាយកាលពី ថ្ងៃទី១៣ខែមិនា ២០២៤ ថា៖ អង្គការសង្គមស៊ីវិល និងសហគមន៍ចំនួន ៦២ស្ថាប័នចាត់ទុកថា ការបញ្ហារបស់ អាជ្ញាធរខណ្ឌច្បារអំពៅមិនឱ្យអង្គការសមាគមធាងត្នោតតាំងពិព័រណ៍សិល្បៈគឺជាការរំលោភសិទ្ធិបញ្ចេញមតិនិងស្នើ ដល់ក្រសួងមហាផ្ទៃឱ្យពិនិត្យមើលសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន ដែលអនុវត្តផ្ទុយពីច្បាប់ ។ ជុំវិញរឿងនេះ មជ្ឈ មណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការតម្លាភាព (TI) បង្ហាញការសោកស្តាយ និងខកចិត្តចំពោះអាជ្ញាធរ ខណ្ឌច្បារអំពៅ ដែលបានបញ្ហារុះរើពិព័រណ៍រូបថតក្រោមប្រធានបទ «ផ្ទះ និងជីវិត» របស់អង្គការសមាគមធាងត្នោត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ដោយគ្មានមូលហេតុ និងមិនបានជូនដំណឹងជាមុន ។

វិទ្យុ VOA បានចេញផ្សាយកាលពី ថ្ងៃទី១៣ខែមិនា ២០២៤ ថា៖ បានសន្យានៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសរបស់ព្រឹទ្ធសភាអាមេរិកថា លោកនឹងខិតខំចូលរួមស្ដារដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដែលលោកយល់ថា មិនទាន់មានភាពល្អប្រសើរនៅឡើយ ។

ដោយគិរីដងរែក