29 C
Phnom Penh
Saturday, March 15, 2025
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្តាញព័ត៌មានរបស់អង្គភាពគិរីដងរែកសម្រាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤

- Advertisement -spot_img

-(វិទ្យុ VOAបានចេញផ្សាយកាលពី ថ្ងៃទី២០ខែកុម្ភៈ២០២៤ ) នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានព្រមានដាក់ឈ្មោះក្នុងបញ្ជីខ្មៅចំពោះ ជនទាំងឡាយ ដែលផ្សព្វផ្សាយព័ត៌មានមិនពិតមកបង្អួចមុខមាត់ និងកេរ្តិ៍ឈ្មោះកម្ពុជា ។ ហើយបានច្រានចោលការស្នើ សុំអន្តរាគមន៍ឱ្យមានការដោះលែងជនជាតិតៃវ៉ាន់ពីរនាក់ ដែលត្រូវបានតុលាការខេត្តព្រះសីហនុសម្រេចដាក់ឱ្យជាប់ ពន្ធនាគារ ចំពោះការបង្ហោះវីដេអូតាមប្រព័ន្ធទំនាក់ទំនងសង្គមថា ពួកគេជាជនរងគ្រោះនៃអំពើចាប់ជំរិត ។

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត

(វិទ្យុ RFA បានចេញផ្សាយកាលពី ថ្ងៃទី២០ខែកុម្ភៈ២០២៤) កម្ពុជាបានចំណាយលើការនាំចូលជីកសិកម្មពីបរទេសក្នុងទំហំទឹកប្រាក់ប្រមាណ ២៦ លានដុល្លារអាមេរិកក្នុងរយៈពេល ១ខែមករា ឆ្នាំ២០២៤ ។ នេះជាតួលេខនៅក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា។ ជាការកត់សម្គាល់ ការនាំចូលជីកសិកម្មពីបរទេសរបស់កម្ពុជាដើម្បីផ្គត់ផ្គង់ដល់តម្រូវការរបស់ ប្រជាកសិករក្នុងស្រុកនៅតែបន្តកើនឡើងដដែល ទោះបីជាវិស័យកសិកម្មរបស់កម្ពុជាបន្តរងផលប៉ះពាល់ពីវិបត្តិសកលក៏ដោយ ។

កម្ពុជាបានចំណាយលើការនាំចូលជីកសិកម្មពីបរទេសក្នុងទំហំទឹកប្រាក់ប្រមាណ ២៦ លានដុល្លារអាមេរិក

-(វិទ្យុ FRI បានចេញផ្សាយកាលពី ថ្ងៃទី២០ខែកុម្ភៈ២០២៤ ) គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិដែលជាគណបក្សក្រៅរដ្ឋាភិបាល សុទ្ធតែមានជំនឿនឹងទទួលបានអាសនៈខ្លះពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ខាងមុខនេះ ។ការដាក់ក្តីរំពឹងរបស់គណបក្សទាំងពីរ ដោយសំអាងលើអង្គបោះឆ្នោតមកពីគណបក្សផ្សេងដែលគេជឿជាក់ថាជាក្រុម ប្រឹក្សាឃុំសង្កាត់ដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ ។

-(វិទ្យុ VOAបានចេញផ្សាយកាលពី ថ្ងៃទី២០ខែកុម្ភៈ២០២៤ )គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិដែលជាគណបក្សជំទាស់ បន្តខ្វែងគំនិតគ្នា ក្រោយបរាជ័យក្នុងជំនួបចរចាមួយដើម្បីបែកចែកភូមិភាគដល់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតព្រឹទ្ធ សភា នាថ្ងៃទី ២៥ ខែកុម្ភៈ ។ គណបក្សភ្លើងទៀន ដែលមានអង្គបោះឆ្នោតជាងពីរពាន់នោះ បានលើកឡើងថា ការ ចរចាបែកចែកភូមិភាគ ដែលមានចំនួនសរុបប្រាំបីនេះ គឺហួសពេល ឬយឺតយ៉ាវ ។ ចំណែកគណបក្សកម្លាំងជាតិ ដែល ជាគណបក្សថ្មីថ្មោង ចាត់ទុកថា មេដឹកនាំគណបក្សភ្លើងទៀនគ្មានឧត្តមគតិ ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img