27 C
Phnom Penh
Saturday, March 15, 2025
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្តាញព័ត៌មានរបស់អង្គភាពគិរីដងរែកសម្រាប់ (ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤)

- Advertisement -spot_img

-(RFAថ្ងៃទី១២ខែកុម្ភៈ) អ្នកឃ្លាំមើលលើកឡើងថា ការបង្កើតគណៈកម្មការពង្រឹងប្រព័ន្ធយុត្តិធម៌ នឹងធ្វើឱ្យ មានភាពសាំញ៉ាំ និងគ្មានប្រសិទ្ធភាពឡើយ ដោយសារតែសមាសភាព របស់គណៈកម្មការនេះ មានកូតាចេញពីគណ បក្សកាន់អំណាច ជុំវិញរឿងនេះមន្ត្រីគណបក្សប្រឆាំង មិនរំពឹងថា ការបង្កើតគណៈកម្មការធ្វើកំណែទម្រង់ប្រព័ន្ធ យុត្តិធម៌ ជាបន្តបន្ទាប់មកនេះ នឹងអាចជួយលើកស្ទួយប្រព័ន្ធយុត្តិធម៌ ឱ្យបានល្អប្រសើរជាងមុននោះទេ ដោយសារ ស្ថាប័ន ដែលបង្កើតថ្មី និងស្ថាប័នចាស់ ស្ថិតក្នុងរចនាសម្ព័ន្ធគណបក្សកាន់អំណាចតែមួយ ។

-(VOAថ្ងៃទី១២ខែកុម្ភៈ) ព្រះតេជព្រះគុណ សំ គឹមសាធ និងសកម្មជនសង្គម លោក អ៊ុក ពេជ្រសំណាង បាន បន្តដំណើរធម្មយាត្រាចេញ ពីខេត្ត សៀមរាប ឆ្ពោះទៅខេត្តបន្ទាយមានជ័យ ផ្សព្វផ្សាយអំពីធម៌មេត្តាចិត្ត ដើម្បីឱ្យអ្នក នយោបាយងាកមកផ្សះផ្សាជាតិ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្សឡើងវិញ ។ ជុំវិញរឿងនេះ មន្ត្រីអង្គការសង្គមស៊ី វិល ជំរុញឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្សនិងបើកលំហឱ្យពលរដ្ឋមានសិទិ្ធសេរីភាពបញ្ចេញមតិដោយ គ្មានការគំរាម កំហែង និងចាប់ដាក់ពន្ធនាគារជាដើម ។



-(RFAថ្ងៃទី១២ខែកុម្ភៈ) ក្មេងប្រុសអាយុ ៩ ឆ្នាំ ម្នាក់បានស្លាប់ដោយសារជំងឺគ្រុនផ្តាសាយបក្សី (H5N1) ដែល ជាករណីដំបូងនៅឆ្នាំ ២០២៤ នេះ ។ ក្រសួងសុខាភិបាល ក្នុងសេចក្ដីប្រកាសព័ត៌មាន ថា ក្មេងប្រុសរូបនេះមានស្ថានភាពសុខភាពធ្ងន់ធ្ងរ រួមមានគ្រុនក្តៅ ពិបាកដកដង្ហើមហត់ ក្អក និងសន្លប់ ហើយបានស្លាប់កាលពីថ្ងៃទី ០៨ កុម្ភៈ ទោះជាមានការជួយសង្គ្រោះពីក្រុមគ្រូពេទ្យក៏ដោយ ។ អ្នកជំងឺមានទីលំនៅក្នុងភូមិកាប៉ូ១ ឃុំអូរឫស្សី ក្រុងក្រចេះ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img