-(RFIថ្ងៃទី១៥ខែមករា) ក្រសួងមហាផ្ទៃបានដាក់កំហិតឲ្យអង្គការសង្គមស៊ីវិលក្នុងស្រុកត្រូវដាក់របាយការណ៍ ប្រចាំឆ្នាំរបស់ខ្លួនទៅក្រសួងមហាផ្ទៃឲ្យបានមុនដំណាច់ខែកុម្ភៈឆ្នាំ២០២៤ ។ ការតម្រូវបែបនេះ ត្រូវបានមន្ត្រីអង្គការ សង្គមស៊ីវិលមួយចំនួន យល់ថា ជាសម្ពាធមួយមកលើអង្គការក្រៅរដ្ឋាភិបាល ខណៈច្បាប់ស្តីពីសមាគម និងអង្គការ ក្រៅរដ្ឋាភិបាលកំពុងត្រូវបានពិភាក្សា ដើម្បីធ្វើវិសោធនកម្មឡើងវិញ ។

-(RFAថ្ងៃទី១៥ខែមករា) ឯកអគ្គរដ្ឋទូតអាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) នៅតែបន្តលើក ឡើងពីបញ្ហាបទឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការគោរពសិទ្ធិមនុស្សជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ។ ជុំវិញរឿងនេះ អ្នកឃ្លាំមើលសិទ្ធិមនុស្សថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាទាំងអស់ នេះឱ្យមានប្រសិទ្ធភាព ។

-(RFAថ្ងៃទី១៥ខែមករា) មន្ដ្រីជាន់ខ្ពស់គណបក្សប្រឆាំង និងអ្នកវិភាគនយោបាយ លើកឡើងថា ស្ថាប័នរដ្ឋ សភាបច្ចុប្បន្ន មិនមានភាពឯករាជ្យនោះឡើយ ដូច្នេះបើទោះបីជាមានការតែងតាំងទីប្រឹក្សា និងជំនួយការក្តី ក៏ប្រធាន រដ្ឋសភា នឹងមិនអាចបំពេញការងារប្រកបដោយប្រសិទ្ធភាពឡើយ ពោលគឺគ្រាន់តែខ្ជះខ្ជាយថវិកាជាតិ និងការយក អំណាចទៅប្រើប្រាស់មិនត្រឹមត្រូវ ។ ការលើកឡើងនេះ គឺបន្ទាប់ពីប្រធានរដ្ឋសភា អ្នកស្រី ឃួន សុដារី តែងតាំងទី ប្រឹក្សានិងជំនួយការចំនួន២២នាក់បន្ថែមទៀត ។
-(VOAថ្ងៃទី១៥ខែមករា) ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនមន្ត្រីនៃអាជ្ញាធរអប្សរាជាតិចំនួន ២នាក់ គឺ លោក សុខ សឿន និងលោក ហៃ រដ្ឋា ករណីប្រើប្រាស់អំពើហិង្សាដោយចេតនាលើក្មេងប្រុសលក់កូន អណ្ដើកនៅមុខប្រាសាទអង្គរវត្ត កាលថ្ងៃទី១២ ខែមករា តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ។ ជុំវិញរឿងនេះ មន្ត្រីអង្គការសិទិ្ធមនុស្ស ការប្រើប្រាស់អំពើហិង្សារបស់អាជ្ញាធរជាតិអប្សរា លើយុវជនជាអំពើ អមនុស្សធម៌ ហើយស្នើដល់តុលាការចាត់វិធានការលើករណីនេះ ។

ដោយគិរីដងរែក




