28 C
Phnom Penh
Sunday, September 8, 2024
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្តាញព័ត៌មានរបស់អង្គភាពសារព័ត៌មានគិរីដងរែកសម្រាប់ (ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤)

- Advertisement -spot_img

-(VOAថ្ងៃទី៤ខែមករា)គណបក្សកម្លាំងជាតិដែលជាគណបក្សថ្មីមួយបង្កើតឡើងដោយអតីតមន្ត្រីនៃអតីត គណបក្សសង្គ្រោះជាតិបានស្នើឱ្យរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់ការធ្លាក់ចុះតម្លៃសត្វចិញ្ចឹមក្នុងស្រុកជាបន្ទាន់ និង រឹតបន្តឹងការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគុណភាពសាច់បង្កកដែលនាំចូលពីក្រៅប្រទេស ។ លោកបន្តថា ការធ្លាក់ ចុះនេះបានធ្វើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែល អ្នកចិញ្ចឹមសត្វ រួមទាំងកសិដ្ឋានចិញ្ចឹមសត្វគ្រប់ប្រភេទនៅក្នុង ស្រុក ប្រមាណ ៩០% រងគ្រោះខាតបង់ប្រាក់យ៉ាងធ្ងន់ធ្ងរ ប្រឈមមុខនឹងការបោះបង់មុខរបរចិញ្ចឹមសត្វរស់ក្នុងស្រុក តែម្តង ។

-(RFIថ្ងៃទី៤ខែមករា)នៅកម្ពុជា ស្របពេលដែលទីផ្សារអនឡាញកាន់តែមានភាពពេញនិយម ការដឹកជញ្ជូន ឥវ៉ាន់ ឬម្ហូបអាហារតាមអនឡាញក៏កំពុងមានតម្រូវការកាន់តែច្រើនដែរ ។ តែក្រៅពីហានិភ័យផ្នែកសុវត្ថិភាព អ្នកដឹក ជញ្ជូនតាមអនឡាញចំនួន២រូបដែលវិទ្យុបារាំងបានជួបសម្ភាសន៍ បានអះអាងថា ពួកគេរកប្រាក់ចំណូលបានយ៉ាង ប្រសើរចេញពីការងារមួយនេះ ។

-(RFAថ្ងៃទី៤ខែមករា) អ្នកជំនាញនយោបាយការបរទេសចង់ឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឆ្លើយតបជាវិជ្ជមាន នៅពេលទៅជួបប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) នូវកង្វល់របស់សហភាពអឺរ៉ុប ឬប្រទេសបារាំង ជុំវិញបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។លោកបន្តថា ការបំពេញ ទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅប្រទេសបារាំងនៅពាក់កណ្តាលខែមករាខាងមុខ ជា សញ្ញាវិជ្ជមាន នៃការពង្រីកនយោបាយការបរទេសរបស់កម្ពុជា ។ ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច ថា ការអនុវត្តសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គឺអាស្រ័យលើគោលការណ៍របស់ប្រទេសនីមួយៗ ដែលប្រទេសដទៃ មិនអាចចាប់បង្ខំបានឡើយ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img