VOAបានចេញផ្សាយកាលពី ថ្ងៃទី២៧ខែមិនា ២០២៤ ថា៖ តុលាការសហរដ្ឋអាមេរិកបានសម្រេចទម្លាក់ចោលការចោទប្រកាន់លើមន្ត្រីកសិកម្ម ជាន់ខ្ពស់កម្ពុជាមួយរូបគឺលោកគី ប៉ះផល បន្ទាប់ពីរកឃើញថាគ្មានទោសក្រោមបទចោទប្រកាន់ក្នុងសំណុំរឿងរួមគំនិត ក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក ។ ការសម្រេចទម្លាក់ចោលការចោទប្រកាន់មន្ត្រីកម្ពុជារូបនេះ គឺធ្វើឡើង ដោយតុលាការស្រុកមួយនៅ សហរដ្ឋអាមេរិកកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ។

RFIបានចេញផ្សាយកាលពី ថ្ងៃទី២៧ខែមិនា ២០២៤ ថា៖ អាជ្ញាធរខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី២៦ មីនា បានយកស្លាកបញ្ជាក់ថា ម្ចាស់ដីនៅ ក្បែរបឹងតាមោក បានទទួលយកគោលការណ៍ដោះដូរដីទៅដាក់នៅសហគមន៍ ខណៈពលរដ្ឋភាគច្រើនអះអាងថា ពួក គាត់មិនទទួលយក ។ ជុំវិញរឿងនេះ តំណាងសហគមន៍សំរោងត្បូង ក្នុងខណ្ឌព្រែកព្នៅ ថា ការដាក់ស្លាកនេះ មិន បង្ហាញឆន្ទៈពលរដ្ឋភាគច្រើនទេ ពោលគឺ ពលរដ្ឋចង់អភិវឌ្ឍនៅនឹងកន្លែង ។

RFAបានចេញផ្សាយកាលពី ថ្ងៃទី២៧ខែមិនា ២០២៤ ថា៖ ទោះបីជាមានការអំពាវនាវពីជនរងគ្រោះ ដែលដាក់ទុនវិនិយោគក្នុងក្រុមហ៊ុន ស៊ីអាយ ស៊ី (CIC) ឱ្យដោះស្រាយវិបត្តិនៃការបាត់ទុនវិនិយោគ រាប់សិបលានដុល្លារ ដែលលេចធ្លាយព័ត៌មាន តាំងពីអំឡុងពាក់ កណ្ដាលឆ្នាំ២០២៣ ក៏ដោយក៏មិនសូវមានស្ថាប័នរដ្ឋណា អើពើឡើយ ។ រហូតទាល់តែមានប្រតិកម្ម ពីអតីតសមាជិក ក្រុមប្រឹក្សាភិបាលក្រុមហ៊ុននេះ គឺអ្នកឧកញ៉ា គួច ម៉េងលី ទើបឃើញ មានអន្តរាគមន៍ខ្លះៗ ពីស្ថាប័នពាក់ព័ន្ធ ។

RFAបានចេញផ្សាយកាលពី ថ្ងៃទី២៧ខែមិនា ២០២៤ ថា៖ ជនជាតិដើមភាគតិចព្នង ៧៥គ្រួសារ បដិសេធមិនព្រមរុះរើផ្ទះសម្បែងតាមសេចក្តី ជូនដំណឹងរបស់អាជ្ញាធរខេត្តមណ្ឌលគិរី ដើម្បីយកដីទំហំ ២៥៥ហិកតារប្រគល់ទៅឱ្យឧកញ៉ា ជឹង ធានសេង ធ្វើជា កម្មសិទ្ធិឯកជន ។ ជុំវិញរឿងនេះមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តមណ្ឌលគិរី លោក ប៊ី វ៉ាន់នី យល់ថា ការបណ្ដេញពលរដ្ឋដោយបង្ខំ ដើម្បីយកដីប្រគល់ឱ្យអ្នកមានអំណាចជាទង្វើរំលោភសិទ្ធិជនជាតិដើមភាគតិច បំពានច្បាប់ភូមិបាលដែលចែងថា ជនជាតិ ៕

ដោយគិរីដងរែក