28 C
Phnom Penh
Sunday, September 8, 2024
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្ដាញព័ត៌មានសំខាន់ៗរបស់សារព័ត៌មានគិរីដងរែក សម្រាប់(ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣)

- Advertisement -spot_img

-(RFIថ្ងៃទី១៨ខែធ្នូ)សមាជិកសភាមកពីបក្សភឿថៃចំនួន៧រូប បានដាក់ញត្តិទៅកាន់នាយករដ្ឋមន្ត្រីថៃ ដើម្បី ស្នើឲ្យបើកការពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ជុំវិញការបើកច្រកផ្លូវចូលប្រាសាទព្រះវិហារនៅប៉ែកខាងថៃ ។ នេះជា ការស្នើសុំជាថ្មីទៀតមកកាន់ភាគីកម្ពុជា បន្ទាប់សំណើចាស់ត្រូវបានច្រានចោលដោយអាណ្ណត្តិដឹកនាំដោយរដ្ឋាភិបាលចាស់។

ប្រសាទព្រះវិហាររបស់ខ្មែរ

-(RFIថ្ងៃទី១៨ខែធ្នូ)ជប៉ុនដែលជាសម្ព័ន្ធមិត្តអាមេរិក សន្យាជួយពង្រឹងផ្នែកយោធាដល់កងទ័ពកម្ពុជា នៅ ចំពោះមុខនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត នាជំនួបដោយឡែកក្នុងកិច្ចប្រជុំអាស៊ាន-ជប៉ុន កាលពីថ្ងៃទី១៦ខែធ្នូ។ ជុំវិញរឿងនេះ អ្នកវិភាគនិងអ្នកតាមដានព្រឹត្តការណ៍អន្តរជាតិយល់ថា ការសន្យារបស់ជប៉ុនយ៉ាងដូច្នេះស្ថិតក្នុងក្រប ខណ្ឌអាស៊ានដែលមានស្រាប់ ប៉ុន្តែការសន្យានេះបានបង្ហាញពីតុល្យភាពនៃទំនាក់ទំនងការបរទេសរបស់កម្ពុជា ក្នុង កែវភ្នែកលោកខាងលិច ។ បើតាមក្រុមអ្នកវិភាគ កាយវិការរបស់ជប៉ុននិងការទទួលយករបស់កម្ពុជាបង្ហាញថា កម្ពុជា នៅក្នុងអាណត្តិរដ្ឋាភិបាលថ្មីមិនរណបចិនពេក ។

-(RFAថ្ងៃទី១៨ខែធ្នូ)មន្ត្រីបក្សកាន់អំណាចចាត់ទុកការលើកឡើងរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិដែលថា ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែធ្លាក់ចុះធ្ងន់ធ្ងរ ។ ជុំវិញរឿងនេះសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់ផ្នែកសិទ្ធិមនុស្ស នៅក្នុងស្រុកស្នើឱ្យរដ្ឋាភិបាល ពិនិត្យមើលចំពោះការលើកឡើងរបស់អង្គការអន្តរជាតិជាជាងបដិសេធចោល ។

-(RFAថ្ងៃទី១៨ខែធ្នូ)អ្នកឃ្លាំមើលសង្គម លើកឡើងថា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គឺលោក ហ៊ុន សែន កំពុងបង្វែរស្ថានការណ៍ និងប្រឌិតសាច់រឿងដើម្បីកុំឱ្យមានអ្នករិះគន់រដ្ឋាភិបាលកូនប្រុសរបស់លោក តាម រយៈការផ្ដល់ជំនួយ ដល់ក្មេងស្រីម្នាក់ដែលនិយាយពីបញ្ហាជនអន្តោប្រវេសន៍នៅកម្ពុជា ជំនួសឱ្យការចាប់ខ្លួននាងដូចករណី លោក កង សារ៉ន ។ ពួកគាត់ថា ទង្វើរបស់លោក ហ៊ុន សែន នៅពេលនេះ គឺជាវិធីសាស្ត្រថ្មីមួយ នៅក្នុងការ បង្ក្រាបសំឡេងអ្នករិះគន់ តាមរយៈការទិញទឹកចិត្តរបស់ពួកគេ ។

-(VOAថ្ងៃទី១៨ខែធ្នូ)ប្រជាពលរដ្ឋមួយចំនួននៅតំបន់រុនតាឯកលើកឡើងថា ពួកគេមិនទាន់ទទួលបាន អំណោយដែលលោក ហ៊ុន ម៉ាណែត ចុះទៅចែកឱ្យនោះឡើយ ។ ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរ ពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធ និងឱកាសការងារដល់ប្រជាពលរដ្ឋនៅតំបន់រុនតាឯកឱ្យបានឆាប់ ដើម្បីជួយ

ប្រជាពលរដ្ឋដែលត្រូវបានបណ្ដេញចេញពីតំបន់អង្គរឱ្យមានជីវភាពសមរម្យឡើងវិញ ។

-(VOAថ្ងៃទី១៨ខែធ្នូ)ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនជិត ៦០០នាក់ (៥៦០) នៅថ្ងៃទី១៧ ធ្នូ ប្រមូលផ្តុំគ្នា ធ្វើបាតុកម្មប្រឆាំងនឹងវត្តមាន លោក ហ៊ុន ម៉ាណែត នៅកណ្តាលទីក្រុងតូក្យូ (Tokyo) ដែលពួកគាត់អះអាងជាម ដឹកនាំអសមត្ថភាពធ្វើឱ្យប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ ។ ជុំវិញរឿងនេះ មន្ត្រីបក្សកាន់អំណាចថា ការធ្វើ បាតុកម្មនេះគឺជារឿងមិនបានការពីព្រោះមានពលរដ្ឋខ្មែរជាច្រើននាក់បានចូលរួមគាំទ្រលោក ហ៊ុន ម៉ាណែត ។

-(RFAថ្ងៃទី១៨ខែធ្នូ)រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី (Wang Yi) បានប្រាប់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក សុខ ចិន្តាសោភា នៅឯទីក្រុងប៉េកាំង កាលពីថ្ងៃទី៧ខែធ្នូ ថា រដ្ឋាភិបាលចិនត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហ ការជាមួយកម្ពុជាបង្ក្រាបល្បែងស៊ីសងតាមអ៊ីនធឺណិត (Internet) និងឧក្រិដ្ឋកម្មឆ្លងដែនដើម្បីលុបបំបាត់ក្រុមឧក្រិដ្ឋជនដែលពាក់ព័ន្ធឱ្យបានហ្មត់ចត់ និងការពារស្ថិរភាពសង្គមនៅក្នុងតំបន់ ។ ជុំវិញរឿងនេះ អង្គការសិទ្ធិមនុស្សក្រៅរដ្ឋា ភិបាល និងគណបក្សនយោបាយមួយចំនួនចង់ឃើញរដ្ឋាភិបាលកម្ពុជាចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់

តាមប្រព័ន្ធអ៊ីនធឺណិតដែលជាជម្រកនៃអំពើឧក្រិដ្ឋកម្មជំរិតទារប្រាក់ អំពើឆរបោក និងការជួញដូរមនុស្សឱ្យមានប្រសិទ្ធភាព ។

-(RFIថ្ងៃទី១៨ខែធ្នូ)ជាង១០ឆ្នាំមកនេះពលរដ្ឋខ្មែរយ៉ាងហោចណាស់៤លាននាក់បាននិងកំពុងជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ និងធនាគារ ។ នេះយោងតាមរបាយការណ៍ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានាពេលថ្មីៗនេះ ។ ការចេញផ្សាយរបាយការណ៍លើកនេះ ធនាគារជាតិចង់ក្រើនរំលឹកចំពោះពលរដ្ឋដែលកំពុងប្រើប្រាស់សេវាកម្ម ហិរញវត្ថុក្រៅផ្លូវការដែលគ្មានច្បាប់អនុញ្ញាត ឱ្យបញ្ឈប់ដើម្បីចៀសវាងហានិភ័យណាមួយ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img