29 C
Phnom Penh
Sunday, December 22, 2024
- Advertisement -spot_img

សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យពលរដ្ឋនៅគ្រប់បណ្តាខេត្ត-រាជធានី នាំគ្នាទៅលេងខេត្តទាំង៤ ពាក់ព័ន្ធ CLV ឱ្យបានច្រើន ពេលភ្នំ និងចូលឆ្នាំ

- Advertisement -spot_img

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំ ឱ្យប្រជាពលរដ្ឋនៅគ្រប់បណ្តារាជធានី-ខេត្តទាំងអស់ បើអាចមានលទ្ធភាព នាំគ្នាទៅលេង ខេត្តទាំង៤ដែលស្ថិតក្នុងកិច្ចសហការអភិវឌ្ឍន៍ត្រីកោណ CLV ឱ្យបានច្រើនក្នុងឱកាស ចូលឆ្នាំប្រពៃណីខ្មែរនិងបុណ្យភ្ជុំបិណ្ឌ ខណៈសម្តេចក៏ចង់ទៅលេងដូចគ្នា ។ ការជំរុញរបស់សម្តេចធិបតី ខាងលើនេះ មានគោលបំណង ចង់ឱ្យពលរដ្ឋបានឃើញនូវទិដ្ឋភាពជាក់ស្តែង ដោយខ្លួនឯង ថាខេត្តរបស់កម្ពុជាទាំង៤ ដែល ស្ថិតក្នុងកិច្ចសហការអភិវឌ្ឍន៍ត្រីកោណ CLV នៅតែជាខេត្តរបស់ខ្មែរដដែលនិងម្យ៉ាងទៀត បានជួយជំរុញដល់វិស័យទេចរណ៍ក្នុងស្រុកនៅទីនោះឱ្យបានច្រើនផងដែរ ។ ក្នុងនោះសម្តេចធិបតី ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដែលនឹងសាងសង់ផ្លូវដែលផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ នៅតំបន់កន្ទុយនាគ ដែលសម្តេចថា ជាចំណោតមួយដែលអាចមានគ្រោះថ្នាក់។ សម្តេច នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា “ត្រូវធ្វើយ៉ាងណា ដើម្បីឱ្យបានផ្លូវ នៅក្នុងដីរបស់យើង ដើម្បីចូលទៅដល់កន្ទុយនាគ ដើម្បីឱ្យកូនខ្មែររបស់យើង បានទៅដល់កន្លែងនោះ ហើយខ្ញុំក៏ចង់ទៅដែរ”៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img