33 C
Phnom Penh
Wednesday, March 12, 2025
- Advertisement -spot_img

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ជំរុញឱ្យក្រសួងសង្គមកិច្ច សិក្សារៀបចំកម្មវិធីស្ពានចម្លងសេវាសង្គម ដល់គ្រួសារក្រីក្រ

- Advertisement -spot_img

ភ្នំពេញ៖ សម្តេចមហាបវរធិបតើ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យក្រសួងសង្គមកិច្ច អតិតយុទ្ធជននិង យុវនិតិ សម្បទា ពង្រីកសេវាសុខុមាលភាពសង្គម សម្រាប់ជនក្រីក្រងាយរងគ្រោះ និងបង្កលក្ខណសម្បត្តិល្អប្រសើរដល់គ្រួសារក្នុងការកសាងជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងថែមទៀត។ នៅក្នុងសារលិខិតអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា៖“ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយជាតិ នានាតាមរយៈការពង្រឹង និងពង្រីកសេវាសុខុមាលភាពសង្គមសម្រាប់ជនក្រីក្រងាយរងគ្រោះ និងបង្កលក្ខណសម្បត្តិល្អប្រសើរជូនគ្រួសារក្នុងការកសាងជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតស្របតាមការអភិវឌ្ឍសង្គមជាតិ»។



សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញក្រសួងឱ្យសិក្សារៀបចំកម្មវិធីស្ពានចម្លងសេវាសង្គមដល់គ្រួសារក្រីក្រ ជាពិសេសគ្រួសារ ដែលមានកុមារកំព្រា កុមារដែលត្រូវបានបោះបង់ចោល មនុស្សវ័យចាស់គ្មានទីពឹងជនមានពិការភាពជនអនាថានិងអ្នកញៀនគ្រឿងញៀន។សម្តេចក៏បានអំពាវនាវឱ្យក្រសួង បន្តរៀបចំកម្មវិធីគាំទ្រការអភិវឌ្ឍគ្រួសារនិងសហគមន៍ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប។ ក្រៅពីនេះសម្តេចក៏បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលទាំងជាតិ និងអន្តរជាតិបន្តចូលរួមឱ្យបានកាន់តែសកម្មបន្ថែមទៀតក្នុងការជួយគាំទ្រដល់សកម្មភាព កម្មវិធីអភិវឌ្ឍន៍គ្រួសារទាំងថវិកា និងធនធានមនុស្ស ដើម្បី ធានាឱ្យបាននូវការលើកកម្ពស់ដល់ភាពរឹងមាំរបស់គ្រួសារទាំងអស់នៅកម្ពុជាទោះបីក្នុងដំណាក់កាលដែលពិភពលោកកំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក៏ដោយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងទៀតថា៖ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជាសប្បុរសជននានា សូមបន្តជំរុញចលនាលើកកម្ពស់ដល់សុខុមាលភាពគ្រួសារ និងបន្តបង្កើនសកម្មភាពមនុស្សធម៌ឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ទាំងការជំរុញចលនានិងសកម្មភាព ទោះធ្វើដោយផ្ទាល់ក្តី ឬ ដោយប្រយោលក្តី។



ទោះបីរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារ១៥ ឧសភាចំនួន២៩លើករួចមកហើយក្តីក៏រាជរដ្ឋាភិបាលដែលមានក្រសួងសង្គម កិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ជាសេនាធិការតែងតែរៀបចំព្រឹត្តិការណ៍ជួបជុំការផលិតនូវខ្សែភាពយន្តអប់រំខ្លីៗ និងកម្មវិធីផ្សព្វផ្សាយអំពី ការអប់រំទូន្មានដល់កូនចៅប្រុសស្រី លោកគ្រូ អ្នកគ្រូសិស្ស និស្សិត កម្មករ កម្មការិនី អ្នកធ្វើការងារក្នុងប្រព័ន្ធបណ្តាញផ្សព្វផ្សាយនានាដើម្បីអបអរ សាទរ ការប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ។រាជរដ្ឋាភិបាលបានរៀបចំឱ្យមានគោលនយោបាយ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធជាច្រើនទៀតសំដៅលើកកម្ពស់ តម្លៃគ្រួសារខ្មែរដើម្បីធានាឱ្យបាន នូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផលនិង ស័ក្តិសិទ្ធភាព។



កន្លងមករាជរដ្ឋាភិបាលតែងតែខិតខំប្រឹងប្រែងដោយបានយកចិត្តទុកដាក់ យ៉ាងខ្លាំងតាមរយៈការកសាងនូវគោលនយោបាយជាច្រើនដូចជានាពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមក្នុង កញ្ចប់គ្រួសារដឹកនាំអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជននិង យុវនីតិសម្បទា ដែលមានមូលនិធិជាតិជំនួយសង្គមជាប្រតិបត្តិករកម្មវិធីនេះគឺ បានសមាហរណកម្ម កម្មវិធីចំនួន៤បញ្ចូលគ្នារួមមាន៖ ១.កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ២.កម្មវិធីអាហារូប ករណ៍សម្រាប់សិស្សក្រីកនៅបឋមសិក្សានិងមធ្យមសិក្សាចំណេះទូទៅ ៣.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព៤.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង)និងមានរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និងឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ ដែលនឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅក្នុង អំឡុងខែមេសាឆ្នាំ២០២៤។ កម្មវិធីជាតិជំនួយសង្គមទាំងនេះបានស្តែងឱ្យឃើញច្បាស់ពីការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញនូវគុណតម្លៃនៃការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ និងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ ប្រជាជនគ្រប់រូបដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ សាសនា ឋានៈតួនាទីនិង និន្នាការនយោបាយ ដើម្បីរក្សាបាននូវតុល្យភាពសង្គមនិងស្ថិរភាពជាតិ ។



គួរបញ្ជាក់ផងដែរថាទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ជាទិវាដែលប្រទេសនានាលើសកលលោកតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយស្របតាម សេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ឆ្នាំ ១៩៨៩ ហើយរាជរដ្ឋាភិបាលកម្ពុជាបានចេញងនុក្រឹត្យ ស្តីពីទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ ឧសភា ដើម្បីរួមគ្នាអនុវត្តសេចក្តីសម្រេចចិត្តនេះនិងបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រសួងទទួលបន្ទុក ក៏ដូចជារាជរដ្ឋាភិបាលដើម្បីជម្រុញឱ្យការអភិវឌ្ឍ គ្រួសារមានស្ថានភាពកាន់តែប្រសើរឡើង ស្របតាមស្ថានភាពការវិវត្តនៃសេដ្ឋកិច្ចជាតិ និងកំណែទម្រង់ប្រព័ន្ធបៀរវត្ស និងប្រព័ន្ធប្រាក់សោធននិវត្ត ន៍សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន៕



ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img