សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សន្តិភាព គឺជាតម្រូវការធំសម្រាប់ជាតិ ប៉ុន្តែមាន សន្តិភាពហើយ គឺត្រូវធានាឱ្យបាននូវសន្តិសុខ។ ‘សម្តេចធិបតី បានថ្លែងបន្ថែមថា កម្ពុជា បានប្រើពេលជាច្រើនឆ្នាំ ក្នុងការបង្ហាញរូបភាពសន្តិភាពនៅកម្ពុជា តែបញ្ហាសន្តិសុខរយៈពេលប្រមាណ ៦ខែ បានបំផ្លាញរូបភាពល្អរបស់ កម្ពុជា។ ក្នុងឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យបិទទីតាំងជួលបាញ់កាំភ្លើងក្នុងខេត្ត ព្រះសីហនុ ” ហើយមិនអនុញ្ញាតឱ្យមានការបើកទៀតនោះឡើយ។ សម្ដេចធិបតី បានថ្លែងថា អ្នកមកលេងខេត្ត ព្រះសីហនុ មិនបាច់មកហាត់បាញ់កាំភ្លើងនោះទេ ហើយរាជរដ្ឋាភិបាលកំពុងរៀបចំ ស.ជ.ណ ពាក់ព័ន្ធកន្លែងបាញ់ស៊ីបរបស់ឯកជន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាស់អញ្ជើញប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» នាព្រឹក៏ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនឹងផ្តល់ទិដ្ឋាការពិសេស៣ឆ្នាំ សម្រាប់វិនិយោគិន ទិញឬជួលអចលនទ្រព្យរយៈពេលវែងក្នុងខេត្តព្រះសីហនុ មានតម្លៃលើស១០ម៉ឺនដុល្លារ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនិងផ្តល់ទិដ្ឋាការពិសេសរយៈពេល ៣ឆ្នាំសម្រាប់វិនិយោគគិន ដែលទិញឬជួញដូរអចលនទ្រព្យរយៈពេលវែងក្នុងខេត្តព្រះសីហនុ ដែលមានតម្លៃលើស ១០០ ០០០ដុល្លារអាមេរិក ដោយប្រភេទនៃទិដ្ឋាការ ពិសេសនេះត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។
សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជា អធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។
ទន្ទឹមនឹងការផ្តល់ «អត្ថប្រយោជន៍ពិសេស» ដល់គម្រោង ឬសកម្មភាពផ្សេងៗជាច្រើន រាជរដ្ឋាភិបាលក៏បានដាក់ ចេញនូវវិធានការចាំបាច់មួយចំនួនទៀតដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែម ជារួមដល់ការទាក់ទាញការ វិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្តព្រះសីហនុ ក្នុងនោះសម្ដេចធិបតី ថ្លែងថា «ការផ្តល់ទិដ្ឋាការ ពិសេសរយៈពេល ៣ឆ្នាំ សម្រាប់វិនិយោគិនដែលទិញ ឬជួលអចលនទ្រព្យរយៈពេលវែង ក្នុងខេត្តព្រះសីហនុ ដែលមានតម្លៃលើសពី ១០០ ០០០ដុល្លារអាម៉េរិក ដោយប្រភេទនៃទិដ្ឋាការពិសេសនេះ ត្រូវកំណត់ដោយ អនុក្រឹត្យដោយឡែក»។


ដោយគិរីដងរែក




