29.6 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

សម្តេចធិបតី៖ការដែលកម្ពុជាបង្កើនការអភិវឌ្ឍដឹកជញ្ជូនតាមផ្លូវទឹក គឺ ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់

- Advertisement -spot_img

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់បន្ថែមអំពីការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ ដោយសម្តេចអះអាងថាការអភិវឌ្ឍនូវកំពង់ផែនេះគឺដើម្បីប្រកួតប្រជែងការដឹកជញ្ជូនជាមួយប្រទេសក្នុងតំបន់ខណៈបច្ចុប្បន្នកប៉ាល់ដឹកទំនិញ អន្តរជាតិគេទៅហួសមកហួសដោយសារតែកំពង់ផែកម្ពុជាយើងមានជម្រៅរាក់។ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កាលពីខែ ១២ ឆ្នាំ២០២៣ កន្លងទៅខ្ញុំបានបុកគ្រឹះដើម្បីជំរុញការធ្វើកំពង់ផែខេត្តព្រះសីហនុរបស់យើងឥឡូវផែរបស់យើងវានៅតូចពេក អញ្ចឹងហើយកប៉ាល់ ដែលចូលមកយើងហ្នឹងត្រូវស្តារទំនិញនៅខាងក្រៅចូលបានតែជាង១០ភាគរយ ហើយអាជាង៨០ភាគរយត្រូវយកកប៉ាល់ទៅសាង ដូច្នេះហើយវាថ្លៃ តែពេលណាថ្លៃគេមិនសូវចូលយើងគេទៅចូលនៅសិង្ហបូរី ចូលទៅថែជាដើម។

អញ្ចឹងហើយយើងត្រូវបុកធ្វើវា អញ្ចឹងបន្ទាប់ពីធ្វើហើយដំណាក់កាលទី១នេះកប៉ាល ជាង៨០ភាគរយនៃទំនិញវាអាចចូលបាន ហើយបន្ទាប់ពីដំណាក់កាលទី៣ កប៉ាល់មួយរយភាគរយវានឹង ចូលបាននៅកន្លែងយើង ដូច្នេះហើយយើងលែងមានបញ្ញាបន្តទៅទៀតហើយ អញ្ចឹងកន្លែងយើងគឺជា កន្លែងប្រកួតប្រជែងទៅខាងមុខ ដោយការដឹកជញ្ជូនកាន់តែថោកកានតែប្រកួតប្រជែង សេដ្ឋកិច្ចកំពង់ផែ យើងកាន់តែរីកចម្រើន»។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img