28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

សម្តេចតេជោ ហ៊ុន សែន ព្រមានពីមហន្តរាយកើតឡើងជាយថាហេតុ បើកូវីដអូមីក្រុងរីកកាន់តែធំ

- Advertisement -spot_img

(ភ្នំពេញ)៖ «ដែលតា និងអាល់ហ្វា ស្ទើរតែអស់ពីកម្ពុជាជំនួសដោយអូមីក្រុង ពិតមែនតែវាស្រាលប៉ុន្តែប្រសិនបើវារីកកាន់តែធំ នោះមហន្តរាយនឹងជួបប្រទះ»។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិនៅយប់ថ្ងៃទី៨ ខែកុម្ភៈនេះ។

ក្នុងសារសំឡេង សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋសូមមេត្តាកាត់បន្ថយការជួបជុំ ផឹកស៊ី កម្សាន្តសប្បាយ រីឯមង្គលការ ក្លឹបកម្សាន្ត រង្គសាលពិធីសាសនា និងពិធីជួបជុំនានា គួរត្រូវកម្រិតកាន់តែតិច កាន់តែល្អ។ សម្តេចបញ្ជាក់ថា ការធ្វើនេះ មិនមែនជាការដើរថយក្រោយនោះទេ គឺដើម្បីទប់ស្កាត់មហន្តរាយកើតឡើងជាយថាហេតុ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា ឥលូវនេះ អូមីក្រុងកំពុងឆ្លងរីករាលដានៅទីក្រុងភ្នំពេញយ៉ាងច្រើន ប្រសិនបើយើងមិនប្រយ័ត្ន អូមីក្រុង នឹងពង្រាយនៅទូទាំងប្រទេស ដូចដែលយើងជួបប្រទះនូវប្រភេទមេរោគដែលតា និងអាល់ហ្វាដូចគ្នា៕

អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img