សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមថា : គូព្រេងមិនព្រាត់ ខ្ញុំរៀបការពីអាយុ២៤ឆ្នាំ ឯភរិយាខ្ញុំអាយុ២២ឆ្នាំ។គិតមកដល់ពេលនេះ ខ្ញុំអាយុ៧៣ឆ្នាំ ឯភរិយាខ្ញុំក៏៧១ឆ្នាំដែរ។រៀងរាល់ការជួបជុំកូនៗតែងតែសុំឲ្យឪពុកម្តាយថតរូប និងសុំឲ្យពុកម៉ែថើបគ្នាដើម្បីពួកគេនាំគ្នាសើចលេង។
សម្តេចតេជោបានបន្តថា : កូនដែលសកម្មក្នុងរឿងរៀបចំបែបនេះ គឺនាងពៅ ដោយមានការគាំទ្រពីបងប្រុសដែលជានាយករដ្ឋមន្ត្រីនាពេលនេះ។ មិនមានបញ្ហាទេកូនៗនិងចៅៗពុកម៉ែនិងយាយតាអាចធ្វើបានព្រោះមានលំបាកអីគ្រាន់តែថើបគ្នានោះ៕
ដោយគិរីដងរែក