នៅលើបណ្តាញទំនាក់ទំនងសង្គម នាព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចតេជោបានសរសេរថា៖ ២ថ្ងៃចុងក្រោយ នេះមានការផ្សព្វផ្សាយនូវព័ត៌មាន ដែលនិយាយពីភរិយាខ្ញុំមានជំងឺ។ នេះវាជារឿងពិត ហើយក្រុមគ្រួសារខ្ញុំក៏គ្មានការលាក់ បាំង និងក៏គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។ សម្ដេចតេជោលើកឡើងថា៖ «កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុង បន្ទប់សម្រាកធ្វើឱ្យប៉ះដល់ក្បាល ដែលចាំបាច់ត្រូវយកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ បន្ទាប់ពីការ ពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យ សុខភាពគាត់ល្អប្រសើរ តែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយ ព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។ ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំ កំពុងបញ្ជូនទៅព្យាបាលនៅបរទេស គឺជារឿងមិនពិត»។ សម្តេចតជោក៏បានអរព្រះគុណថ្វាយហ្លួងម៉ែ ដែលបានយាងទៅ សួរសុខទុក្ខភរិយាទួលព្រះបង្គំដែលជាបុត្រីធម៌របស់ព្រះអង្គដល់មន្ទីរពេទ្យ។
សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បង ប្អូនជនរួមជាតិ ដែលចូលរួមកង្វល់ពីសុខភាពភរិយាខ្ញុំ។ ឆ្លៀតឱកាសនេះ សម្ដេចតេជោក៏សូមជូនសារទៅពួកអាក្រក់សូម បញ្ឈប់នូវការបំពុលព័ត៌មាន និងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ៕

ដោយគិរីដងរែក