24.7 C
Phnom Penh
Wednesday, March 11, 2026
- Advertisement -spot_img

សម្តេចតេជោ ហៅលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជារដ្ឋមន្ត្រីជិះសេះមេីលផ្កាយ

- Advertisement -spot_img

ភ្នំពេញ ៖សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៣ កុម្ភៈនេះបានស្តីបន្ទោសខ្លាំងលើលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធការផ្គត់ផ្គង់ជ្រូកនៅក្នុងប្រទេសកម្ពុជា។

ក្នុងនោះសម្តេចបានហៅលោក វេង សាខុនថា ជារដ្ឋមន្ត្រីជិះសេះមើលផ្កាយផងដែរ។ការប្រកាសនេះ ធ្វើឡើងក្នុងពេលពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ ក្រសួងមហាផ្ទៃ។

បើតាមសម្តេច ហ៊ុន សែន បានប្រើពាក្យសម្តីខ្លាំងៗលើ លោក វេង សាខុន ថា ជារដ្ឋមន្រ្តីមិនសូវសហការជាងគេ ក្នុងចំណោមរដ្ឋមន្រ្តីផ្សេងទៀត ដែលនាំឱ្យមានបញ្ហាការងារមួយចំនួនបំពេញការងារមិនចូលគ្នា។សម្តេចបានចោទជាសំណួរពាក់ព័ន្ធបញ្ហាដេញថ្លៃនាំចូលជ្រូកមកផ្គត់ផ្គង់នៅកម្ពុជា កាលពីពេលថ្មីៗនេះ និង ជំរុញឱ្យមានការជែកគ្នាដោះស្រាយ។

អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img