សូមជូននូវ សេចក្ដីសម្រេចរបស់ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាលេខ០៧៤ រ.ស ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១០ ស្ដីពីការបង្កើតគណៈកម្មការសភានៃព្រះរាជាណាចក្រកម្ពុជា នៃគណៈកម្មការអន្តរសភា កម្ពុជា-ឡាវ-វៀតណាម ដើម្បីធ្វើការជំរុញ និងតាមដានការអនុវត្តនូវនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ CLV។
សូមបញ្ជាក់ថា នៅឆ្នាំ២០០៨ ការបោះឆ្នោតអាណត្តិទី៤រដ្ឋសភាមានគណបក្ស៥បានទទួលអាសន: នៅក្នុងរដ្ឋសភាដែលក្នុងនោះ ៖
- គណបក្ស ប្រជាជនកម្ពុជា ទទួលបានបាន ៩០កៅអី
- គណបក្ស សម រង្សី ទទួលបាន ២៦កៅអី
- គណបក្ស សិទ្ធមនុស្ស ទទួលបាន ៣កៅអី
- គណបក្ស នរោត្តម រណឫទ្ធិ ទទួលបាន ២កៅអី
- គណបក្ស ហ្វុនស៊ីនប៉ិច ទទួលបាន ២កៅអី
នៅឆ្នាំ២០១០ រដ្ឋសភាកម្ពុជា រដ្ឋសភាឡាវ និងរដ្ឋសភាវៀតណាម បានបង្កើតរៀងខ្លួននូវគណ:កម្មការសភាដើម្បីតាមដាន ត្រួតពិនិត្យ និង ជម្រុញការអនុវត្តនយោបាយអភិវឌ្ឍតំបន់ត្រីកោណក្នុងដែនប្រទេសរៀងៗខ្លួន។
គណបក្ស សម រង្សី និង គណបក្សផ្សេងទៀត ដែលមានតំណាងរាស្ត្រក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី រឺសមាជិកព្រឹទ្ធសភាមណ្ឌល៨ បានចូលរួមក្នុងគណ:កម្មការសភានេះ ហើយគណ: កម្មការនេះក៏ត្រូវបានផ្សព្វផ្សាយនៅក្នុងរដ្ឋសភានិងព្រឹទ្ធសភាយ៉ាងទូលំទូលាយដែរ។
ក្នុងសេចក្ដីសម្រេចនេះ ឯ.ឧ ឡុង រី មកពីតំណាងរាស្ត្រខេត្តក្រចេះរបស់គណបក្ស សម រង្សី (ពេលនោះ) ជាសមាជិកមានលេខរៀង១៤ក្នុងបញ្ជីគណ:កម្មការ៕
ដោយគរីដងរែក