28 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អ្នកនាង ប្រាសាទ ដាវីន បានក្លាយជាបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៤

- Advertisement -spot_img

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីរាត្រីគ្រងមកុដ កញ្ញាឯកចក្កវាឡកម្ពុជា (Miss Universe Cambodia 2024) បវរកញ្ញាចក្កវាឡកម្ពុជា២០២៤ នៅស្ថានីយ CTN ឬស្សីកែវ រាជធានីភ្នំពេញ នារាត្រីថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

អ្នកនាង ប្រាសាទ ដាវីន ជាស្ត្រីដែលជាម្តាយដំបូងគេម្នាក់ដែលបានចូលរួមប្រកួតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៤។ អ្នកនាងជាស្ត្រីដ៏ឆ្នើមមួយរូបដែលមហាជនបានស្គាល់ជាតារាបង្ហាញម៉ូតដ៏ប៉ិនប្រសប់ និងមានឈ្មោះបោះសម្លេងជាច្រើនឆ្នាំកន្លងមកនេះ។ លើសពីនេះកាលពីឆ្នាំ២០២៣ អ្នកនាងជាស្ត្រីទីមួយបង្អស់ដែលបានតំណាងឲ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធីស្រ្តីជាសកលឆ្នាំ២០២៣ (Universal Woman 2023) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ទទួលបានចំណាត់ថ្នាក់លំដាប់រងទី៤។ អ្នកនាងក៏ជាអ្នកគ្រប់គ្រងកម្មវិធីបុរសឯកមិត្តភាពកម្ពុជាឆ្នាំ២០២៣ (Mister Friendship Cambodia 2023) ដែលបានបញ្ជូន​ លោក លាវ វេងហួរ ទៅប្រកួតលើឆាក បុរសឯកមិត្តភាពអន្តរជាតិឆ្នាំ២០២៣ (Mister Friendship International 2023) នៅប្រទេសថៃ ហើយទទួលបានជ័យលាភីលេខ១ ប្រចាំកម្មវិធីផងដែរ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img