សួស្តីប្រិយមិត្ត! ពិតជាអស្ចារ្យណាស់ ព្រឹត្តិការណ៍ SEA GAMES នៅភ្នំពេញ ថ្ងៃទី05 ខែឧសភា ឆ្នាំ២០២៣ ! មិនបាច់ចប់ការប្រកួតទេ ខ្មែរបានឈ្នះរួចទៅហើយ!
ឈ្នះទី១.គឺឈាមខ្មែរខាប់ជាងទឹក កីឡាករខ្មែរមកពីគ្រប់ទិសតំបន់ ហោះហើរឆ្លងទ្វីបរាប់ពាន់ រាប់ម៉ឺនគីឡូម៉ែត្រ ដើម្បីមកជួយដណ្តើមមេដាយជូនជាតិមាតុភូមិកម្ពុជា !
ឈ្នះទី២. ឈ្នះទឹកចិត្តកីឡាករ និងភ្ញៀវអន្តរជាតិ ដែលកម្ពុជាមានបេះដូងដ៏ធំទូលាយ ការទទួលបដិសណ្ឋារកិច្ចគ្រប់យ៉ាងដោយមិនគិតថ្លៃ និងល្អខ្លាំងណាស់ រួមទាំងប្រជាពលរដ្ឋពោរពេញទៅដោយស្នាមញញឹម រួសរាយរាក់ទាក់ មានសណ្តាប់ធ្នាប់ល្អ បង្ហាញពីសេចក្តីថ្លៃថ្នូរក្នុងភាពជាម្ចាស់ផ្ទះ!
ឈ្នះទី៣. គឺឈ្នះចិត្តប្រជាពលរដ្ឋរាប់លាននាក់ ដែលមានទឹកចិត្តពុះកញ្ជ្រោលគាំទ្រកីឡាករកម្ពុជា មានទឹកចិត្តរួមសាមគ្គីគ្នា ដើម្បីកម្ពុជាតែមួយ!
ឈ្នះទី៤.គឺឈ្នះទម្លាប់មិនល្អរបស់ប្រជាពលរដ្ឋ ដែលតែងតែចោលសំរាមគ្មានសណ្តាប់ធ្នាប់ ប៉ុន្តែពេលនេះប្រជាជនកម្ពុជា រាប់លាននាក់បង្ហាញពីសេចក្តីថ្លៃថ្នូររបស់ខ្លួន ដោយមិនបោះបង់សំរាមចោលជាដាច់ខាត សុខធចិត្ត ចងយួរជាប់ហ្នឹងខ្លួនជានិច្ច! ពិតជារំភើបខ្លាំងណាស់ដែលប្រជាជនកម្ពុជាអាចធ្វើបានល្អជាងប្រទេសជឿនលឿនមួយចំនួនទៅទៀត!
៥.អរគុណរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ខេត្តក្រុង បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ អាចទស្សនាការប្រកួតកីឡាបានតាមកទូរទស្សន៍យ៉ាងសប្បាយរីករាយ!
ខ្មែរសាមគ្គីគ្នា! ខ្មែរធ្វើបានអ្វីៗគ្រប់យ៉ាង! យើងមានពូជពង្សជាអ្នកសាងសង់អង្គរដ៏រុងរឿង!













ដោយគិរីដងរែក




