23.8 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

សម្ដេចតេជោ បង្ហើបអំពីគម្រោងសាងសង់ស្ពានមួយទៀតនៅម្ដុំព្រែកប្រា តម្លៃប្រហែល ៦០លានដុល្លារ

- Advertisement -spot_img

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបអំពីគម្រោងសាងសង់ស្ពានមួយទៀតនៅម្ដុំព្រែកប្រា នៃរាជធានីភ្នំពេញ ដែលប្រសិនបើមិត្តចិនយល់ព្រមជាមួយនឹងគម្រោងនេះ គឺការដ្ឋាននេះ អាចនឹងត្រូវបើកសម្រាប់ឆ្នាំក្រោយ។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួន ២បន្ថែមទៀត នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបានការណែនាំឲ្យទៅចរចាជាមួយភាគីចិនអំពីគម្រោងសាងសង់ស្ពានមួយទៀតនៅម្ដុំព្រែកប្រា ដោយស្ពាននេះមានប្រវែង ៨៤៥ម៉ែត្រ និងត្រូវធ្វើជា ៤គន្លង ២គន្លងទៅ និង ២គន្លងមក ដើម្បីកុំឲ្យស្ទះចរាចរណ៍នៅលើស្ពាន។

បើតាមសម្ដេចតេជោ ហ៊ុន សែន គម្រោងសាងសង់ស្ពានម្ដុំព្រែកប្រានេះ មានតម្លៃប្រហែលជា ៦០លានដុល្លារអាមេរិក។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ប្រសិនបើមិត្តចិន យល់ព្រមជាមួយនឹងគម្រោងនេះ ការដ្ឋាននេះអាចនឹងត្រូវបើកសម្រាប់ឆ្នាំក្រោយ»៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img