28 C
Phnom Penh
Sunday, September 8, 2024
- Advertisement -spot_img

សម្ដេចតេជោ៖ ការបំភ្លៃការពិតរឿងដាក់ទង់ជាតិវៀតណាមថ្ងៃប្រធានរដ្ឋវៀតណាមមកកម្ពុជា ជាការបង្កចលាចល

- Advertisement -spot_img

ក្រោយមានការបំភ្លៃរឿងកម្ពុជា រៀបចំចងទង់ជាតិវៀតណាម ដើម្បីបដិសណ្ធារកិច្ចប្រធានរដ្ឋវៀតណាម ដែលមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា សម្ដេចតេជោ បានចាត់ទុកចលនារបស់ក្រុមជ្រុលនិយមទាំងអស់នោះ ជាការញុះញង់បង្កភាពចលចល។

សម្ដេចតេជោ ក៏បានពន្យល់ថា កាលណាមេដឹកនាំប្រទេសណាមួយ អញ្ជើញបំពេញទស្សកិច្ចផ្លូវការ ឬផ្លូវរដ្ឋ គេត្រូវចងទង់ជាតិ ដើម្បីបដិសណ្ឋារកិច្ចតាមបែបការទូត។ សម្ដេចរម្លឹកថា ក្នុងពេលសម្ដេចធ្វើជានាយករដ្ឋមន្ត្រី ហើយទៅបំពេញទស្សនកិច្ចនៅប្រទេសណាមួយ ប្រទេសនោះតែងតែចងទង់ជាតិកម្ពុជាស្វាគមន៍សម្ដេចជានិច្ច។

សម្ដេចតេជោ បានថ្លែងដូច្នេះ ក្នុងសារពិសេសជូនពលរដ្ឋកម្ពុជាទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នាថ្ងៃទី២៣ ខែកក្កដា។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img