29 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

សម្ដេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន៖ សមាជិក សមាជិកាបក្សទាំងអស់ត្រូវ ថែទាំសុខភាពឱ្យបានល្អ និងត្រៀមឯកសារផ្លូវការសម្រាប់ចូលរួមក្នុងថ្ងៃបោះឆ្នោតព្រឹទ្ធសភាខាងមុខ

- Advertisement -spot_img

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញមុខ បេក្ខជនឈវ៉ឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិ កាលទី៥ ភូមិភាគទី៦ និងពិធីសំណេះសំណាលជាមួយអង្គ បោះឆ្នោតរបស់ គណបក្សប្រជាជននៅស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខេត្តស្វាយរៀង នារសៀលថ្ងៃសៅរ៍ ១០កើត ខែ បុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន វិបុល សមាជិក គណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពី លោក លោកស្រីជាបេក្ខជន សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងភូមិភាគទី៦ របស់គណបក្សប្រជាជនកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រុម ការងារគណបក្សចុះមូលដ្ឋានស្វាយរៀង ប្រធានី អនុប្រធាន សមាជិក គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ថ្នាក់ដឹកនាំ គណបក្សក្រុង ស្រុក ឃុំ សង្កាត់ សមាជិក សមាជិកាបក្សទាំងអស់។ ក្នុងឱកាសនោះ ក៏ម្ដេចកិត្តិសព្ទ័ហបណ្ឌិត ក៏បាន ផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែធ្វើអំពើល្អ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា រហ័ស ទាន់ចិត្ដ និងមានប្រសិទ្ធភាព និងរក្សាឱ្យបាននូវភូមិឃុំមានសុវត្ថិភាព។ ចំណែកឯ អង្គបោះឆ្នោតត្រូវថែទាំសុខភាពឱ្យ បានល្អ និងត្រៀមឯកសារផ្លូវការសម្រាប់ ចូលរួមក្នុងថ្ងៃបោះឆ្នោត។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img