25 C
Phnom Penh
Wednesday, October 23, 2024
- Advertisement -spot_img

សមត្ថកិច្ចនគរបាលស្រុកគិរីវង់ ចាប់ឃាត់ខ្លួន លោក កែម ចន អតីត ភ្នាក់ងារសាព័ត៌មាន ជាប់ពាក់ព័ន្ធរក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់

- Advertisement -spot_img

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃអាទិត្យ ទី២០ ខែតុលាឆ្នាំ២០២៤ វេលាម៉ោង១៦នឹង៣២នាទីល្ងាច លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានចាត់លោកអធិការរងប្រយុទ្ធប្រឆាំងគ្រឿងញៀនស្រុក ដឹកនាំកម្លាំងផ្នែកជំនាញ ចុះបង្ក្រាបករណីរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណីនិងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់រួមមាន៖
១-ឈ្មោះ កែម ចន ភេទប្រុស អាយុ៤០ឆ្នាំ (មុខរបរមិនពិតប្រាកដធ្លាប់ជាប់ពន្ធនាគារមួយលើកឆ្នាំ២០២២ករណីហិង្សាដោយចេតនា),មានទីលំនៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

២-ឈ្មោះ ឈូង ទិត្យ ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែវ ។ ក្រោយពីធ្វើការឃាត់ខ្លួនបានហើយសមត្ថកិច្ចយើងធ្វើការឆែកឆេររកឃើញរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ ,ដាវ០១ដើមនឹងឧបករណ៍សំរាប់ប្រើប្រាស់ចំនួនមួយ ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើ ការនាំខ្លួនក្រុមជនសង្ស័យខាង លើ យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕ផ្សាយបន្ត

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img