30 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

សមត្ថកិច្ចជំនាញខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ ចុះបង្ក្រាបរថយន្តដឹកឈើផ្ទះចាស់បង្កប់ឈើថ្មី ទទួល បានការកោតសរសើរពីប្រជាពលរដ្ឋនៅក្នុងខេត្ត

- Advertisement -spot_img

(ព្រះវិហារ) : រថយន្តធុនយក្សវេ1ចំនួន1គ្រឿង ពាក់ផ្លាកលេខ កំពង់ចាម 3A7119 ដឹកឈើផ្ទះចាស់បង្កប់ឈើថ្មីចំនួន1គ្រឿង ត្រូវបានលោក នួនសុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ បញ្ជាកម្លាំងជំនាញក្រោមឱវ៉ាតចុះបង្ក្រាបបានកាលពីយប់ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២២ នៅចំណុចភូមិបុស្ស ឃុំម្លូព្រៃ2ស្រុកឆែបខេត្តព្រះវិហារ ខណៈរថយន្តធុនយក្ស1គ្រឿងនេះកំពង់លើកឈើឡើងឡាន ។

ប្រតិបត្តិការនេះដឹកនាំបញ្ជាដោយលោក ឆិញ សេងនាយរងខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ លោក ម៉ក់បញ្ញា នាយរងខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែបសហការជមួយកម្លាំនគរបាលស្រុកឆែប នឹងអាជ្ញាធរមូលដ្ឋានផងដែរ។

លោក សេង លាង បានអោយដឹងថា ការចុះបង្ក្រាបបទល្មើសដឹកជញ្ជូនឈើនេះធ្វើតាមការចង្អុលបង្ហាញពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ នឹងលោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ កម្លាំងជំនាញបានតាមដានជាយូ
មកហើយ ការដើរប្រមូលឈើយកមកស្តុកទុកនៅចំណុចខាងលើ លុះយប់ថ្ងៃទី23 រថយន្តធុនវេ1មួយគ្រឿងនេះចូលលើកឈើដារថយន្ត កម្លាំងចម្រុះបានចុះទៅដល់ទីតាំង ឃើញកំពង់លើកឈើដាក់រថយន្ត នឹងបានធ្វើការឃាត់រយន្តនេះតែម្តង លោក សេង លាង បន្តអោយដឹងថា ក្រុមឈ្មួញរកសុីដឹកជញ្ជូនឈើ មានកលល្បិចខ្ពស់ណាស់ ពេលគេលើកឈើលើងរថយន្តពេញហើយ គេយកបាវអង្កាមមកដាក់ពីលើ ទោះឈ្មួញរៀបចំបំភាន់ភ្នែកសមត្ថកិច្ចយ៉ាងណាក៍ដោយ នៅតែកម្លាំងជំនាញបង្ក្រាបបានជាបន្តបន្ទាប់ ។

លោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ បានអោយដឹងថា ខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ រួមទាំងផ្នែក សង្កាត់រដ្ឋបាលព្រៃឈើព្រះវិហារតែងតែយកចិត្តទុកដាក់បំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ ចុះតាមដានរាល់ការស្តុកទុកដឹកជញ្ជូនបទល្មើសធនធានធម្មជាតិនឹងការកាប់រានដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ឋ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំខេត្តទទួលបាន
លទ្ឋផលជោកជយ័ជាបន្តបន្ទាប់ ក្នុងនោះបានធ្វើការដកហូតដីយកមកទុកជាសម្បត្តិរដ្ឋបានជាច្រើនពាន់ហិចតាផងដែរ ។

រថយន្តដឹកបទល្មើសត្រូវបានរឹបអូសយកមករក្សាទុកនៅថ្នាលបណ្តុះកូនឈើផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ។


ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img