28 C
Phnom Penh
Sunday, November 10, 2024
- Advertisement -spot_img

សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបំផ្លាញរបាំងសាច់អួន១១កន្លែង ប្រវែងជាង១០០០ម៉ែត្រចោលនៅហ្នឹងកន្លែង

- Advertisement -spot_img

សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការណ៍ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកតំបន់គោលដៅ ធ្វើការបង្ក្រាបនិងបំផ្លាញចោលបទល្មើសនេសាទនៅហ្នឹងកន្លែងជាច្រើនករណី។

ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ទីតាំងទីមួយនៅចំណុចជ្រោយស្លែង និងក្រចាប់ ស្រុកបរិបូណ៌ និងមួយករណីទៀតនៅចំណុចក្រោយភូមិឬស្សីដង្គួច ភូមិឬស្សីដង្កួច ឃុំជលសា និង ចំណុច មុខភូមិឬស្សីដង្គួច ឃុំ ព្រៃគ្រី  ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងប្រទះឃើញការធ្វើនេសាទប្រើឧបករណ៍របាំងលូស្បៃមុង នៅចំណុច បឹងឆ្នុកអណ្ដែង ភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផលរួមឯកភាពគ្នារុះរើនិងបំផ្លាញចោលនៅហ្នឹងកន្លែង១/របាំងសាច់អួន១១កន្លែងប្រវែង ១០៥០ម លូសាច់អួន ចំនួន២១គ្រឿង បង្គោលចំនួន៥៥០ដើម ២/របាំងស្បៃមុង ០៨កន្លែង ប្រវែង ២៥០ម លូស្បៃមុងចំនួន០៨ គ្រឿង បង្គោលចំនួន ១០០ដេីម និង ត្រីចម្រុះចំនួន៧០គីឡូក្រាម
ទៅក្នុងដែននេសាទវិញ។

គួរបញ្ជាក់ផងដែរប្រតិបត្តិការនេះប្រើប្រាស់មធ្យោបាយកាណូត ០៣ គ្រឿង កម្លាំងសរុប០៩នាក់ សហការណ៍ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគីរី,សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ,សហគមន៍នេសាទព្រែកឆ្តោ,សហគមន៍នេសាទកោះធំ កម្លាំង សរុប២០នាក់ មធ្យោបាយបាឡាស្មាច់ ៦គ្រឿង៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img