25.2 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

សភាថៃ នឹងប្រជុំជាថ្មីនៅថ្ងៃទី ២៧ កក្កដា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី

- Advertisement -spot_img

ប្រធានសភា Wan Muhamad Noor Matha បាននិយាយកាលពីយប់ថ្ងៃពុធថា សភា និងព្រឹទ្ធសភានឹងពិភាក្សារួមគ្នាម្តងទៀត សម្រាប់ការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ដែលប្រព្រិត្តទៅនៅម៉ោង ៩.៣០ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដាឆ្នាំ២០២៣។

លោកបន្តថា កិច្ចប្រជុំនឹងចាប់ផ្តើមដោយមានការតែងតាំងចេញពីគណបក្សនយោបាយដែលបាន ឧទ្ទេសមនាមបេក្ខជននាយករដ្ឋមន្ត្រី ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នជាបេក្ខភាពមុនម៉ោង៥ល្ងាច បន្ទាប់មកនឹងមានការបោះឆ្នោត។

លោកបាននិយាយថា មេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat មិនអាចតែងតាំងជាថ្មីបានទេ យោងតាមមាត្រា ៤១ នៃច្បាប់។ បន្ទាប់ពីសភាបានបោះឆ្នោត ៣៩៤:៣១២ (ដោយមានអនុប្បវាទ ៨ សំឡេង និងមួយសំលេងមិនបានបោះឆ្នោត) កាលពីថ្ងៃពុធថា បើមានការតែងតាំងជាថ្មីវាជាការបំពានច្បាប់ទាំងស្រុងហើយ។

ជាមួយគ្នានេះ មេដឹកនាំគណបក្សភឿថៃ លោក Chonlanan Srikaew បាននិយាយនៅលើទំព័រ Facebook របស់លោកថា គណបក្សរបស់លោកនឹងមិនប្រញាប់ប្រញាល់បង្កើតរដ្ឋាភិបាលថ្មីនោះទេប្រសិនណាបើមិនមានសេចក្តីប្រកាសដកខ្លូនជាផ្លូវការពីគណបក្ស Move Forward នោះ។

ប្រភព Thaipbsworld ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img