24.9 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

សង្គ្រាមអ៊ុយក្រែននឹងរុស្ស៊ី ជា “ជម្លោះសង្គ្រាមធនធាន”

- Advertisement -spot_img

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បាននិយាយថា ជម្លោះជាមួយរុស្ស៊ីគឺជា “សង្រ្គាមធនធាន” ដូច្នេះអ៊ុយក្រែនសុំអំពាវនាវឲ្យប្រទេសលោកខាងលិចផ្គត់ផ្គង់យន្តហោះចម្បាំងទំនើបៗដល់រដ្ឋាភិបាលទីក្រុងកៀវ ។

លោក Reznikov បាននិយាយជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធនៅទីក្រុងព្រុចសែល ជាកន្លែងដែលលោកកំពុងចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិណាតូថា ប្រសិនបើរុស្ស៊ីចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំណាមួយនោះ រុស្ស៊ីនឹងប្រើប្រាស់យន្តហោះដើម្បីគ្របដណ្ដប់ពេញផ្ទៃមេឃអ៊ុយក្រែន ។

លោក Reznikov បានបន្ថែមថា “ដូច្នេះបញ្ហានេះនឹងបង្កការគំរាមកំហែងពិតប្រាកដដល់អ៊ុយក្រែន ទើបលោកបានអំពាវនាវឲ្យប្រទេសលោកខាងលិចផ្តល់ យន្តហោះចម្បាំងទាំងទំនើបតិច និងទំនើបខ្លាំង ដើម្បីបញ្ឈប់ និងកម្ចាត់ក៏ដូចជារារាំងរុស្ស៊ីមិនឲ្យឈ្នះសង្គ្រាមមួយនេះ” ។

រដ្ឋមន្ត្រីការបរទេសរូបនេះបានបន្តទៀតថា កងកម្លាំងអ៊ុយក្រែនមានសព្វាវុធទំនើបៗជាច្រើន រួមទាំងកាំភ្លើងធំ និងរថក្រោះ ហើយក៏មានកម្រិតនៃប្រតិបត្តិការដ៏ល្អរវាងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងសម្ព័ន្ធមិត្តណាតូផងដែរ ។

ជាចុងក្រោយ លោក Reznikov បានបញ្ជាក់ថា អ៊ុយក្រែន ជាសមាជិកណាតូពិតប្រាកដហើយប្រទេសនេះ នឹងក្លាយជាសមាជិកជាផ្លូវការតែម្ដងនៅពេល ដែលសង្រ្គាមជាមួយរុស្ស៊ីបានបញ្ចប់ហើយជ័យជម្នះបានទៅលើអ៊ុយក្រែន ៕

ប្រភព Scribd ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img