21.6 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

សង្គ្រាមចេញពីទឹកដីអ៊ុយក្រែន នឹងក្លាយទៅជាសង្រ្គាមលើកលោកទី៣

- Advertisement -spot_img

ស្ថានការណ៍សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានឈានដល់ថ្ងៃទី៥២៣ថ្ងៃហើយគិតត្រឹមថ្ងៃចន្ទទី១សីហា ឆ្នាំ២០២៣។ អ៊ុយក្រែនបានប្រើដ្រូនវាយប្រហារលើទីក្រុងម៉ូស្គូនិងលើតំបន់គ្រីមៀរបស់រុស្ស៊ី កាលពីថ្ងៃអាទិត្យកន្លងមកនេះ។ អគារការិយាល័យចំនួន២ក្នុងរដ្ឋធានីម៉ូស្គូត្រូវបានបំផ្លាញ និង ការវាយប្រហារនោះបានបង្ខំចិត្តឱ្យរុស្ស៊ីត្រូវបិទអាកាសយានដ្ឋានអន្តរជាតិចំនួន៤របស់ខ្លួន មួយរយៈ ពេលខ្លីថែមទៀតនៅក្នុងក្រុងម៉ូស្គូ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះដ្រូនមួយគ្រឿងដែល តម្រង់ការវាយប្រហារលើក្រុងមូស្គូ ត្រូវបានបាញ់ទម្លាក់នៅជាយក្រុង…ចំណែកពីរគ្រឿងផ្សេងទៀត ត្រូវបានទប់ស្កាត់ដោយឧបករណ៍ចម្បាំងអេឡិចត្រូនិក ហើយបានបុក អគារការិយាល័យនាព្រឹកថ្ងៃអាទិត្យនោះ ប៉ុន្តែមិនបានបង្កឲ្យមានអ្នករងរបួសនោះទេ។ ក្រោយពេល វាយប្រហារនោះ អ៊ុយក្រែនមិនបានប្រកាសការទទួលខុសត្រូវនោះទេ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរហ្សេលិនស្គីបានព្រមានថាសង្គ្រាមកំពុងតែរាលទៅរកប្រទេសរុស្ស៊ីហើយ ។

ដោយឡែកជុំវិញការវាយប្រហារដោយដ្រូនដាក់លើតំបន់គីមៀនោះវិញ,រុស្ស៊ីបាននិយាយថាគេបានធ្វើឱ្យធ្លាក់ដ្រូនអ៊ុយក្រែនចំនួន២៥គ្រឿងផងដែរ។ មិនមានសេចក្តីរាយការណ៍អំពីមនុស្សគ្រោះថ្នាក់ឡើយក្នុងការវាយប្រហារដាក់ក្នុងតំបន់គ្រីមៀនោះ។

ក្រសួងការពារជាតិរុស្ស៊ី បានថ្កោលទោសការវាយប្រហារនោះថា ជាការប៉ុនប៉ងធ្វើភេរវកម្មហើយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកសៀហ្គេ ឡាវរ៉ូវបាននិយាយថាការវាយប្រហារបែបនេះ មិនអាចធ្វើទៅបានទេប្រសិនបើពុំមានការជួយជ្រោមជ្រែង ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធយោធាណាតូ៕

សង្គ្រាមនេះ បានរាលដាលចូលក្នុងទឹកដីរុស្ស៊ីវិញហើយ គ្រាដែលដ្រូនរបស់អ៊ុយក្រែនបាន ធ្វើការវាយប្រហារដាក់លើក្រុងម៉ូស្គូ និងលើតំបន់គ្រីមៀរវេលាចុងក្រោយនេះទៀត។ នៅជាមួយគ្នានេះ, ប្រទេសប៉ូឡូញ និងលីទុយអានី ក៏កំពុងបារម្ភខ្លាចសង្គ្រាមនឹងរាលដាលចូលក្នុងទឹកដីរបស់ខ្លួនផងដែរ ខណៈដែលក្រុមទាហាន Wagner របស់រុស្ស៊ី ត្រូវគេរាយការណ៍ជុំវិញ សកម្មភាពដែលស្ថិតក្បែរនឹងព្រំដែនរបស់ប៉ូឡូញ និងលីទុយអានី។

ប្រទេសប៉ូឡូញ និងលីទុយអានី បាននឹងកំពុងពិចារណាបិទព្រំដែនរបស់ពួកគេ ជាមួយប្រ ទេសបេឡារុស្ស ខណៈដែលមានអ្នកប្រយុទ្ធយ៉ាងតិច ១០០នាក់របស់ទាហានឯកជនស៊ីឈ្នួលរុស្ស៊ី Wagner ត្រូវគេរាយការណ៍ថា បានមកដល់តំបន់យុទ្ធសាស្ត្រ Suwałki Gap ដែលគេ ស្គាល់ទូទៅថា ជាច្រករបៀង Suwałki ។

កាលពីសប្តាហ៍មួយកន្លងមកនេះ, ប្រទេសប៉ូឡូញបានបញ្ជូនកងកម្លាំងយោធារបស់ខ្លួនមក កាន់តំបន់ភាគខាងកើតប្រទេស បន្ទាប់ពីក្រុមទាហានស៊ីឈ្នួល Wagner រុស្ស៊ីត្រូវគេរាយការណ៍ថា បានចាប់ផ្តើមបង្វឹកទាហានពិសេសរបស់ប្រទេសបេឡារុស ដែលមានចម្ងាយប្រ មាណពីរទៅបីគីឡូម៉ែត្រនៃព្រំដែនប្រទេសប៉ូឡូញនោះ។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោកម៉ាធើស ម៉ូរ៉ាវីឃី Mateusz Morawiecki បានថ្លែងកាលពីចុង សប្តាហ៍កន្លងមកនេះថា ព្រំដែនរបស់ប្រទេសប៉ូឡូញពិតជាមានការគំរាមកំហែងផ្នែកសន្តិសុខ។

លោក លោកម៉ាធើស ម៉ូរ៉ាវីឃី បានថ្លែងដូច្នេះថា «ពេលនេះស្ថានការណ៍កាន់តែមានសភាពគ្រោះ ថ្នាក់កាន់តែខ្លាំងឡើង។ យើងបានទទួលព័ត៌មានមកថា មានទាហានក្រុម Wagner ប្រមាណ ជាង១០០នាក់ កំពុងតែធ្វើដំណើរមកក្នុងទិសដៅតំបន់យុទ្ធសាស្ត្រ Suwałki Gap ដែលស្ថិត នៅមិនឆ្ងាយពីក្រុង Grodno ក្នុងទឹកដីបេឡារុស»។

ក្រុង Grodno គឺជាក្រុងភាគខាងលិចមួយរបស់ប្រទេសបេឡារុស ដែលក្បែរនឹងព្រំដែនរបស់ ប្រទេសប៉ូឡូញនិងប្រទេសលីទុយអានី។ លោក លោកម៉ាធើស ម៉ូរ៉ាវីឃី បានថ្លែងបន្តទៀត ដោយដាក់ចេញនូវសំណួរចង់ដឹងថា «ហេតុ អ្វីបានជាពួកគេធ្វើយ៉ាងនេះ? នេះគឺជាការបោះជំហានមួយរបស់ពួកគេក្នុងទិសដៅរកការវាយប្រហារបែប Hybrid Attacks ដាក់មកលើទឹកដីរបស់ប្រទេសប៉ូឡូញ ដែលក្នុងនោះពួកគេនឹងអាចក្លែងបន្លំខ្លួនជាឆ្មាំព្រំដែនបេឡារុស និងជួយដល់ក្រុមធ្វើចំណាកស្រុកខុសច្បាប់ដែលចង់ ចួលមកក្នុងទឹកដីរបស់ប៉ូឡូញ និងដើម្បីការបង្កអស្ថិរភាពក្នុងប៉ូឡូញ…ហើយពួកគេនឹងចង់ប្រើ ឳកាសនេះជ្រៀតចូលមកក្នុងទឹកដីប៉ូឡូញ ដោយធ្វើជាក្រុមចំណាកស្រុកខុសច្បាប់»។

លោក បានបន្តថា ពួកគេនឹងព្យាយាមធ្វើដំណើរចូលមកក្នុងទឹកដីប៉ូឡូញដែលសកម្មភាពនេះនឹងបង្ក គ្រោះថ្នាក់ជាបន្ថែមទៀតដល់ទឹកដីនៃប្រទេសប៉ូឡូញរបស់លោក។

ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img