-សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះ ករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះបានអញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣១ ដែលរៀបចំឡើងដោយក្រសួងធម្មការ និងសាសនា រយៈពេល២ថ្ងៃ ថ្ងៃទី ១៤-១៥ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ។


-នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកឧត្តម ជុង ម៉ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ (ICAPP) និងជាអតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព។
– ឯកឧត្តម ជុង អ៊ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃបណ្ដាគណបក្ស នយោបាយនៅអាស៊ី (ICAPP) និងជាអតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេច មហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើឱ្យកម្ពុជាទទួលបានការអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត។

-សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងសុំសេចក្តីសុខ សេចក្ដីចម្រើនជូនប្រទេសជាតិ និងប្រមុខដឹកនាំប្រទេសកម្ពុជា នៅព្រះអង្គចតុមុខ ដែលមានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។ នៅ ក្នុងពិធីនោះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ មន្ត្រីរាជការជុំវិញខេត្តព្រះវិហារ និងប្រជាពលរដ្ឋ ដែលបានញ៉ាំងឲ្យកម្មវិធីបួងសួង បានដំណើរការទៅយ៉ាងអធិកអធម។

-នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ ដើម្បីបញ្ជាក់ជូនដល់សាធារណ ជនឲ្យបានជ្រាបថា ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើរ និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។ ប៉ុន្តែសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនបានផ្ដល់គោលការណ៍ អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ។

-ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តឧត្តរមានជ័យ បានដាក់ចេញនូវទិសដៅ និងការណែនាំលើកិច្ចការអាទិភាពចំនួន១៣ចំណុច ដល់ក្រុមការងាររាជរដ្ឋា ភិបាល ក៏ដូចជាអាជ្ញាធរ ខេត្ត ក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ សម្រាប់យកទៅអនុវត្តក្នុងឆ្នាំ២០២៤។ ឯកឧត្តម គន់ គីម បាន ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចការ ខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំនៃរដ្ឋបាល គ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានយកអស់ កម្លាំង ប្រាជ្ញា ស្មារតី សហការសាមគ្គីគ្នាបានយ៉ាងល្អក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយភាពទទួលខុសត្រូវ រហូតឈានទៅ សម្រេចបាននូវសមិទ្ធផលនានា ជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត។

-ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូសហភាពអឺរ៉ុប (EU) ដឹកនាំដោយលោក Igor Driesmans (អ៊ីស្ទ័រ ឌីសមន្ស) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី សំណាក់ លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

-គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាន និងសាធារណមតិ បានបើកសិក្ខាសាលា លើកដំបូង ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្រប សម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស) នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋ មន្ត្រី។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយសឯកឧត្តម នេត ភក្ត រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង អនុប្រធាន សមាជិកនៃ គ.ស.ព.ស និងអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងបណ្តាញសង្គម មកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត សរុបប្រមាណ២០០នាក់។

– ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជា ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ((NOCC) បានផ្ដល់អនុសាសន៍គន្លឹះ៥ចំណុចដល់ សហព័ន្ធកីឡាប៊ូលីងកម្ពុជា នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី១ និងបោះឆ្នោតជ្រើសរើសគ ណៈកម្មធិការប្រតិបត្តិសហព័ន្ធកីឡាប៊ូលីងកម្ពុជា អាណត្តិទី២ ឆ្នាំ២០២៣-២០២៧ នៅពហុ កីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

-ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានវាយតម្លៃខ្ពស់ ចំពោះស្ថាប័នពាក់ព័ន្ឋដែលបានចូលរួមលើកម្ពស់ការអានសៀវភៅនៅកម្ពុជា ក្នុងគោលដៅធ្វើយ៉ាងណាឱ្យសាធារណជនក៏ដូចជាកូន សិស្សចាប់អារម្មណ៍ចំពោះការអានសៀវភៅឱ្យបានកាន់តែច្រើន។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានកោតសសើរព្រមទាំងវាយតម្លខ្ពស់ចំពោះស្ថាប័នពាក់ព័ន្ឋដែលបានចូលរួមចំណែកក្នុងការបោះពុម្ពសៀវភៅដើម្បីលើកកម្ពស់ការអាននៅកម្ពុជាប្រកបដោយភាពជោគជ័យរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
+សេដ្ឋកិច្ច និងទេសចរណ៍
-ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ អង្ករកម្ពុជា បានឱ្យដឹងថា ការនាំចេញអង្ករពេញមួយឆ្នាំ២០២៣នេះ នឹង មានកំណើនប្រមាណពី ៥%ទៅ១០% បើធៀបទៅនឹងឆ្នាំ២០២២ ពោលគឺអាចនាំចេញក្នុងរង្វង់ប្រមាណ ៦៧ម៉ឺនតោន ឬស្មើនឹង៩៥% ន ផែនការដែលបានចេញ ៧០ម៉ឺនតោន។ លោកឧកញ៉ា សុង សារ៉ន បាន គូសបញ្ជាក់ថា បើទោះបីជាការនាំចេញអង្កររបស់កម្ពុជា មានកំណើនតិច តួចជាងប្រទេសជិតខាងក៏ពិតមែន ប៉ុន្តែកម្ពុជាព្យាយាមនាំចេញក្នុងកម្រិតគិតគូរ ដើម្បីកុំឱ្យមានការខាតបង់ ដល់ឧស្សាហកម្មស្រូវអង្ករ ដល់កសិករ និងអាចធ្វើឱ្យរោងម៉ាស៊ីន អាចរស់បានបើទោះបីជាពួកគេរងការខាតបង់តិចតួច។ លោកបានឱ្យដឹងថា កំណើននៃការនាំ ចេញអង្ករតិចតួចនេះ ដោយសារកម្ពុជាមិនមានស្រូវគ្រប់គ្រាន់ សម្រាប់នាំចេញនៅរយៈពេលចុងក្រោយនេះ ព្រោះបណ្តារោងម៉ាស៊ីន ដែលជាសមាជិករបស់សហព័ន្ធ ត្រូវប្រកួតប្រជែងទិញស្រូវពីកសិករ ជាមួយឈ្មួញវៀតណាម ខណៈតម្លៃអង្ករ និងស្រូវបានកើនឡើង។ -ផលដំណាំស្រូវរបស់ប្រជាកសិករបានហក់ឡើងជាងឆ្នាំមុន ក្រោយពីការប្រមូលផលវគ្គទី ១ ត្រូវបានឈ្មួញទម្លាក់តម្លៃយ៉ាង គំហុកធ្វើឲ្យប្រជាកសិករប្រតិកម្មយ៉ាងផុសផុល ហើយត្រូវបានអាជ្ញាធរចុះជួយអន្តរាគមន៍ដោយកំណត់តម្លៃឲ្យឈ្មួញទទួលទិញក្នុង តម្លៃ ១ គីឡូក្រាមមិនឲ្យក្រោម ១២៥០ រៀលឡើយ ទើបប្រជាកសិករបានស្ងប់ស្ងាត់ទៅវិញ។

-កម្ពុជា-វៀតណាម បានឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយមកកាន់ខេត្តសៀមរាប ជាផ្លូវការ ហើយ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ។ អ្នកជំនាញក្នុងវិស័យទេសចរណ៍បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការតភ្ជាប់ជើងហោះ ហើរនេះក្នុងការជួយធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍កម្ពុជា។រំពឹងខ្ពស់ក៏ដោយសារទីក្រុងហាណូយមិនត្រឹមតែជាទីផ្សារទេសចរណ៍ដ៏ធំនៅតំបន់អាស៊ាននោះទេ តែជាទីផ្សារទេសចរណ៍ដ៏ធំសម្រាប់ពិភពលោក។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា ហាណូយគឺជាទីក្រុងដ៏ធំ និងសំខាន់ មួយនៅក្នុងតំបន់អាស៊ាន ដូច្នេះតាមរយៈការតភ្ជាប់ការហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាបនេះ វាមានសារ សំខាន់ណាស់សម្រាប់វិស័យទេសចរណ៍កម្ពុជា នាពេលបច្ចុប្បន្ននេះ ដ្បិតថា ជើងហោះហើរពីទីក្រុងហាណូយមកកាន់ខេត្តសៀមរាប នេះ មិនត្រឹមតែជួយទាក់ទាញភ្ញៀវទេសចរជនជាតិវៀតណាម ឱ្យចូលមកកម្ពុជាប៉ុណ្ណោះទេ តែវាក៏អាចទាក់ទាញភ្ញៀវទេសចរពី ប្រទេសផ្សេងទៀតចូលមកកម្ពុជាផងដែរ ជាពិសេសភ្ញៀវទេសចរជនជាតិឥណ្ឌា រុស្សី និងប៉ូឡូញជាដើម ពីព្រោះថា អាកាសយានដ្ឋាន នៅទីក្រុងហាណូយ ក៏មានការភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសទាំងនោះផងដែរ។ បើតាមអ្នកជំនាញរូបនេះ ភ្ញៀវទេសចរវៀត ណាមជាច្រើនបានចូលមកកម្ពុជាកន្លងមក ភាគច្រើនចូលមកតាមរយៈច្រកព្រំដែននានា ហើយក្នុងនោះ ក៏មានចូលមកតាមរយៈជើង ហោះហើរត្រង់ពីទីក្រុងសៃហ្គន មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានសៀមរាបផងដែរ។

ដោយគិរីដងរែក




