25.9 C
Phnom Penh
Saturday, December 6, 2025
- Advertisement -spot_img

វេជ្ជបណ្ឌិតហ្គាហ្សាព្រមានថា ជីវិតរបស់ទារកប្រឈមនឹងហានិភ័យ ប្រសិនបើចរន្តអគ្គិសនីត្រូវបានកាត់ផ្ដាច់

- Advertisement -spot_img

វេជ្ជបណ្ឌិតជាន់ខ្ពស់ម្នាក់នៅក្នុងតំបន់ឆ្នេរដែលឡោមព័ទ្ធបានព្រមានថាទារកជាច្រើនដែលពឹងផ្អែកលើម៉ាស៊ីនដកខ្យល់នឹងមិនរួចជីវិតពីការរំខាននៃចរន្តអគ្គិសនីនៅហ្គាហ្សានោះទេវេជ្ជបណ្ឌិតជាន់ខ្ពស់ម្នាក់នៅក្នុងតំបន់ឆ្នេរដែលឡោមព័ទ្ធបានព្រមានខណៈដែលគាត់បានគូររូបភាពដ៏អាក្រក់នៃស្ថានភាពនៅមន្ទីរពេទ្យរបស់គាត់។

ប្រភពរូបចេញពី​ CNN

នៅក្នុងវីដេអូដែលចេញផ្សាយដោយក្រសួងសុខាភិបាលហ្គាហ្សាកាលពីថ្ងៃអាទិត្យលោកវេជ្ជបណ្ឌិតFu’adalBulbulប្រធានផ្នែកទារកទើបនឹងកើតនៅមន្ទីរពេទ្យ Al-Shifa បាននិយាយថា ការបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនីនឹងជា “មហន្តរាយ” ។លោកបានបន្តថា ៖ « ទារក ភាគច្រើនដែលពឹងលើម៉ាស៊ីនខ្យល់នឹងស្លាប់ព្រោះយើងអាចសង្គ្រោះទារកតែម្នាក់ឬពីរនាក់ប៉ុណ្ណោះ ប៉ុន្តែយើងមិនអាចសង្គ្រោះ ទារក ទាំងអស់ បាន ទេ » ។លោក Al-Bulbul បាននិយាយចំពេលមានការព្រួយបារម្ភថាការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលចាំបាច់ក្នុងការរក្សាម៉ាស៊ីនភ្លើងក្នុងមន្ទីរពេទ្យ ហើយចរន្តអគ្គិសនីដំណើរការទាបខ្លាំង។
កាលពីថ្ងៃអាទិត្យទីភ្នាក់ងារអង្គការសហប្រជាជាតិដែលផ្តល់ជំនួយដល់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA)បានព្រមានថាប្រេងបម្រុងរបស់ខ្លួននឹងអស់ក្នុងរយៈពេល3ថ្ងៃដែលបង្កគ្រោះថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាលោកalBulbulបាននិយាយថាមណ្ឌលថែទាំនៅមន្ទីរពេទ្យ Al-Shifa ដែលមានកន្លែងភ្ញាស់ចំនួន 45 កន្លែង ភាគច្រើនថែទាំទារកមិនគ្រប់ខែ ដែលបណ្តាលមកពីការមានគភ៌ដែលមានហានិភ័យខ្ពស់។

ប្រភពរូបចេញពី CNN

គាត់បាននិយាយថា”ជាអកុសលនៅពេលនេះយើងមិនមានការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តណាមួយទេថ្នាំសំខាន់ៗដែលជាថ្នាំចាំបាច់សម្រាប់ការសង្គ្រោះជីវិតទារកក្នុងរយៈពេលពីរម៉ោងដំបូងនៃជីវិត” ដោយបញ្ជាក់ពីកង្វះខាតយ៉ាងធ្ងន់ធ្ងរនៃឱសថសំខាន់ៗវេជ្ជបណ្ឌិតបានបង្ហាញថាពួកគេបានអស់សារធាតុ surfactant ហើយបានប្រើកំប៉ុងកាហ្វេអ៊ីនស៊ីត្រាតចុងក្រោយរបស់ពួកគេកាលពីថ្ងៃអាទិត្យ។

លោកបានបន្ថែមថាអង្គភាពនេះមានផ្ទុកករណីផ្ទុកលើសទម្ងន់ទារកភាគច្រើនមានជំងឺធ្ងន់ធ្ងរហើយក្រុមគ្រូពេទ្យបានធ្វើការរយៈពេល18ថ្ងៃជាប់ៗគ្នាដែលធ្វើឱ្យពួកគេអស់កម្លាំង។

ប្រភពរូបចេញពី CNN

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img