21.6 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

វិមានក្រឹមឡាំងអោយសហរដ្ឋអាមេរិកគោរព សន្យាជុំវិញកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ

- Advertisement -spot_img

រុស្ស៊ីបាននិយាយនៅថ្ងៃសុក្រថាខ្លួនត្រូវការវិធានការជាក់ស្តែងមិនមែនជាវោហាសាស្ត្រពីសហរដ្ឋអាមេរិក ដើម្បីបំពេញលក្ខខណ្ឌដែលខ្លួនកំណត់សម្រាប់ការវិលត្រឡប់ទៅកាន់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅវិញនោះទេ។

ប្រទេសរុស្ស៊ីកាលពីខែមុន បានបដិសេធមិនបន្តកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យអ៊ុយក្រែនដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្រខ្មៅរបស់ខ្លួន ទោះបីជាមានសង្រ្គាមក៏ដោយ ដោយលើកឡើងថា កិច្ចព្រមព្រៀងនេះមិនបានបំពេញលក្ខខណ្ឌដែលខ្លួនបានទាមទារនោះទេ ខណៈដែលការនាំចេញស្បៀងអាហារ និងជីរបស់រុស្ស៉ីនៅតែជួបបញ្ហាដដែល។ ប៉ុន្តែបានគូសបញ្ជាក់ថារុស្ស៉ីនៅត្រៀមខ្លួនជាស្រេច ដើម្បីត្រឡប់ទៅរកកិច្ចព្រមព្រៀងវិញនៅពេលដែលបញ្ហាទាំងនេះ ត្រូវបានដោះស្រាយ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានាថារុស្ស៉ីអាចនាំចេញស្បៀងអាហារ ប្រសិនបើកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញធញ្ញជាតិតាមសមុទ្រខ្មៅដោយសុវត្ថិភាពត្រូវបានស្ដារឡើងវិញ។

រុស្ស៉ី កាលពីខែកក្កដាកន្លងទៅ បានសម្រេចចិត្តដើរចេញពីកិច្ចព្រមព្រៀងអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញធញ្ញជាតិតាមសមុទ្រខ្មៅ ដែលសម្រេចឡើងដោយមាន ការសម្របសម្រួលពីអង្គការសហប្រជាជាតិ និងតួកគី ក្នុងខែកក្កដា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះមានគោលដៅបន្ធូរបន្ថយវិបត្តិស្បៀងអាហារសកល ដែលបង្កឡើង ដោយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img