20.9 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

វិមានក្រឹមឡាំងប្រកាសថា នឹងរៀបចំពិធីចុះកិច្ចព្រមព្រៀង ដើម្បីបញ្ចូលដែនដីអ៊ុយក្រែន ទៅក្នុងឧបសម្ព័ន្ធរបស់រុស្ស៊ី នៅថ្ងៃសុក្រសប្តាហ៍នេះ

- Advertisement -spot_img

(មូស្គូ)៖ ថ្ងៃព្រហស្បតិ៍នេះ វិមានក្រឹមឡាំងនៃប្រទេសរុស្ស៊ី បានប្រកាសឱ្យដឹងថា នាវេលាម៉ោង៣៖០០នាទីរសៀល ថ្ងៃសុក្រស្អែក (ម៉ោងនៅទីក្រុងមូស្គូ) ខ្លួននឹងរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបញ្ចូលដែនដីថ្មីៗនៅអ៊ុយក្រែន ទៅក្នុងផ្នែកនៃសហព័ន្ធរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានបន្ថែមថា កិច្ចព្រមព្រៀងខាងលើនេះ នឹងត្រូវចុះហត្ថលេខា ជាមួយរដ្ឋបាលនៃដែនដីទាំង៤ នៅអ៊ុយក្រែន ដែលបានរៀបចំការបោះឆ្នោតប្រជាមតិ កាលពីពេលថ្មីៗនេះ ហើយក្នុងឱកាសនោះ ក៏នឹងមានការថ្លែងសារពីសំណាក់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ផងដែរ។

គួរបញ្ជាក់ថា កាលពីចន្លោះថ្ងៃទី២៣-២៧ ខែកញ្ញា អាជ្ញាធរដែលលើកបន្តុបដោយទីក្រុងមូស្គូ ប្រចាំនៅតំបន់ស្ថិតក្រោមការគ្រង់គ្រងរបស់កងទ័ពរុស្ស៊ី រួមមានដូណេត (Donetsk), លូហាន់ (Luhansk), ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia), និង ខឺសុន (Kherson) បានរៀបចំការធ្វើប្រជាមតិ ស្តីពីការចូលជាផ្នែកនៃប្រទេសរុស្ស៊ី។ លទ្ធផលចេញមក ក៏បានបង្ហាញថា ប្រជាជនចន្លោះ៨០-៩០ភាគរយ នៃតំបន់ទាំង៤ សុទ្ធតែគាំទ្រឱ្យធ្វើយ៉ាងដូច្នោះ ខណៈអ៊ុយក្រែននិងសម្ព័ន្ធមិត្តលោកខាងលិច បានហៅវាថាជា ការបោះឆ្នោតក្លែងក្លាយ ហើយប្តេជ្ញាមិនទទួលស្គាល់ដាច់ខាត៕

ប្រភព RT ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img