ក្រុម បាល់ទាត់ ជម្រើស ជាតិ ជប៉ុន អាច នឹង បង្ក ការ ភ្ញាក់ ផ្អើល ក្នុង ការ ឡើង ទៅ កាន់ វគ្គ ៨ ក្រុម ចុង ក្រោយ ជើង ឯក ពិភព លោក ឆ្នាំ ២០២២ នៅ ប្រទេស កាតា ពេល ជួប ជម្រើស ជាតិ ក្រូអាត វគ្គ ១៦ ក្រុម ចុង ក្រោយ វេលា ម៉ោង ១០ យប់ ថ្ងៃ ចន្ទ ទី ៥ ខែ ធ្នូ នេះ។
ជប៉ុន បាន ធ្វើ ឲ្យ ពិភព លោក ភ្ញាក់ ផ្អើល នៅ វគ្គ សន្សំ ពិន្ទុ ក្នុង ពូលដោយ ឈ្នះ ២ ប្រកួត និង ចាញ់១ ប្រកួត មាន ៦ ពិន្ទុ ឈរ លើ កំពូលតារាង ពូល E តាម រយៈ ជ័យជម្នះ លើ ក្រុម ខ្លាំង អេស្ប៉ាញ និង អាល្លឺម៉ង់ ២-១ ដូច គ្នា ហើយ បាន រុញ ច្រាន អាល្លឺម៉ង់ ហាល អាវ ត្រឡប់ ទៅ ផ្ទះ វិញ។ ក្រូអាត ដែល ជា ក្រុម ចំណាត់ ថ្នាក់ លេខ ២ ក្នុងពូល F បន្ទាប់ ពី ឈ្នះ ១ ស្មើ១ និង ចាញ់១ មាន ៥ ពិន្ទុ ប៉ុន្តែ បាន ទម្លាក់ជើង ខ្លាំង បែលហ្ស៊ិក ឲ្យ ត្រឡប់ ទៅ ផ្ទះ វិញ។
ព័ត៌មាន ក្រុម
ខ្សែ ការពារ ជប៉ុន Ko Itakura នឹងអវត្តមាន យប់ នេះ ដោយសារកាត លឿង ពីរ ដូច្នេះ កីឡាករ Takehiro Tomiyasu អាច ជំនួស បាន។ ខ្សែ បម្រើ Wataru Endo ក៏ មាន បញ្ហា របួស ស្ថិត ក្នុង បន្ទិល សង្ស័យ ដែរ ប៉ុន្តែ ខ្សែ ការពារ ស្តាំ Hiroki Sakai ចូល ហ្វឹក ហាត់ វិញ ហើយ។ យ៉ាង ណា Takefusa Kubo មានបញ្ហា សាច់ ដុំ ដូច្នេះ រូប គេ ស្ថិត ក្នុង ភាព មិន ប្រាកដ ប្រជា ដែរ ។
អ្នក ចាត់ ការ ក្រូ អាត លោក Dalic មិន ប្រាកដ ថា ខ្សែ ការពារ ស្លាប Borna Sosa អាចមាន វត្តមាន សម្រាប់ ការ ប្រកួត នេះ ដែរ ដោយសារ រូប គេ ក្តៅ ខ្លួន ខណៈ ខ្សែ ការពារ Josip Stanisic នឹង អវត្តមាន យប់ នេះ ព្រោះ មាន បញ្ហាសាច់ដុំ។ យ៉ាង ណា កីឡាករ ផ្សេង ទៀត គ្មាន អ្វី គួរ ឲ្យ ព្រួយ បារម្ភ ទេ។
កីឡាករ គួរ ឲ្យ ចាប់ អារម្មណ៍
ខ្សែ បម្រើ ចាស់ វស្សា Modric ដែល ជា អ្នក នាំ លេង និង បង្កើត ឱកាស មាស សម្រាប់ ជម្រើស ជាតិ ក្រូអាតពិត ជា គ្រោះ ថ្នាក់ ខ្លាំង សម្រាប់ ជម្រើស ជាតិ ជប៉ុន ដែលមាន កីឡាករ Doan ដ៏ គ្រោះ ថ្នាក់ ម្នាក់។ រូប គេ រក បាន ២ គ្រាប់ ក្នុង ព្រឹត្តិការណ៍ World Cup នេះ គឺ ១ គ្រាប់ ពេល ជប៉ុន ឈ្នះ អាល្លឺម៉ង់ ២-១ និង១ គ្រាប់ ទៀត ពេល ឈ្នះ អេស្ប៉ាញ ២-១។
ក្រុម ជប៉ុន ពេល ឈ្នះ អេស្ប៉ាញ
៥ ប្រកួត ចុង ក្រោយ
ក្នុង World Cup ឆ្នាំ ២០២២ ចំនួន ៣ ប្រកួត កន្លង មក ជប៉ុនឈ្នះ ២ និង ចាញ់ ១ ខណៈ ក្រូអាត ឈ្នះ ១ និង ស្មើ ២។ ៥ ប្រកួតចុង ក្រោយ របស់ ក្រុម ទាំង ពីរ ជប៉ុន ឈ្នះ ៣ ស្មើ ១ និង ចាញ់ ២។ ចំណែក ក្រូ អាតឈ្នះ ៣ ចាញ់ ១ និង ស្មើ ២។
ប្រវត្តិ ជួប គ្នា
ក្រុម ទាំង ពីរ ធ្លាប់ មាន ប្រវត្តិ ជួប គ្នា ៣ ដង គឺ ជប៉ុន ឈ្នះ ១ ក្រូអាត ឈ្នះ ១ និង ស្មើ គ្នា១។ គ្រាប់ បាល់ ក៏ រក បាន ៤ គ្រាប់ ទៅ វិញ ទៅ មក ដូច គ្នា។
ឆ្នាំ ១៩៩៥៖ ជប៉ុន ៤-៣ ក្រូអាត ក្នុង ពាន Kirin Japan Cup
ឆ្នាំ ១៩៩៧៖ ជប៉ុន ០-១ ក្រូអាត ក្នុង FIFA World Cup
ឆ្នាំ ១៩៩៩៖ ជប៉ុន ០-០ ក្រូអាត ក្នុង FIFA World Cup
ក្រុម ក្រូអាតពេល ស្មើ បែលហ្ស៊ិក
ជម្រើស ១១ នាក់ ដំបូង អាច
ជប៉ុន អាច ដាក់ ជម្រើស ១១ នាក់ ដំបូង អ្នក ចាំទី Gonda; Tomiyasu, Taniguchi, Yoshida; Ito; Morita, Tanaka, Nagatomo; Doan, Maeda និង Kamada។
ក្រូអាត អាច ដាក់ ជម្រើស ១១ នាក់ ដំបូង អ្នក ចាំទី Livakovic; Juranovic, Lovren, Gvardiol, Barisic; Kovacic, Brozovic, Modric; Kramaric, Livaja និង Perisic។
លទ្ធផល អាច
ជប៉ុន អាច នឹង ព្យាយាម ការពារ ហើយ វាយបក ដូច ពួក គេ ធ្លាប់ ប្រើ បាន ផល ល្អ លើ អេស្ប៉ាញ និង អាល្លឺម៉ង់ ខណៈ ក្រូ អាត អាច នឹង វាយលុក ខ្លាំង។ យ៉ាង ណា លទ្ធផល ៩០ នាទី អាច ស្មើ គ្នា ហើយ អាច នឹង ថែម ម៉ោង ១៥ នាទី ពីរ ដង និង ឈាន ដល់ការ ទាត់ ប៉េណាល់ ទី កាត់ សេចក្តី។ លទ្ធផល ចប់ ៩០ នាទី ១-១៕






ប្រែសម្រួលដោយគីរីដងរែក




