28 C
Phnom Penh
Thursday, March 13, 2025
- Advertisement -spot_img

វិទ្យាល័យព្រះបាទសុរាម្រឹតក្រុងកំពង់ឆ្នាំង បានរៀបចំកម្មពិធីតាំងពិព័រណ៍ស្នាដៃសិស្ស និងសង្ក្រាន្តឆ្នាំថ្មី២០២៤

- Advertisement -spot_img

ខេត្តកំពង់ឆ្នាំង ឯកឧត្តម យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្ស សូមកុំលេងប៉ាតម្សៅ គប់ទឹក បាញ់ទឹក ដែលមិនមែនជាប្រពៃណីខ្មែរ ក្នុងពិធីសង្ក្រានឆាំ្នថ្មី។លោក មានប្រសាសន៍ បែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីតាំងពិព័រណ៍ស្នាដៃសិស្ស និងសង្ក្រាន្តឆ្នាំថ្មីនៅដែលរៀបចំឡើងដោយវិទ្យាល័យព្រះបាទសុរាម្រឹត នាយព្រឹកថ្ងៃទី ៥ ខែមេសាឆ្នាំ២០២៤។

ឯកឧត្តម បានបន្តថា៖ ពិធីតាំងពិពណ៌ស្នាដៃសិស្សក្នុងវិទ្យាល័យព្រះបាទសុរាម្រិតក្នុងពេលនេះបានបង្ហាញអំពីចំណេះដឹងចំណេះធ្វើ របស់សិស្សានុសិស្សដែលជាការវាស់ស្ទង់នូវចំណេះដឹង បំណិនជីវិត សម្រាប់អនាគតរបស់សិស្សដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេន ដើម្បីអភិវឌ្ឍប្រទេសជាតិជាបន្តទៀត។ ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់ថា ពាក្យថាសង្ក្រាន្ត ជាភាសាសំស្រ្កឹត ដែលជាវប្បធម៌ប្រពៃណីរបស់ដូនតាខ្មែរ តាំងពីបុរាណកាលមក ជាពិសេសមានចម្លាក់អក្សយ៉ាងច្បាស់នៅតាមប្រាសាទទៀតផង ។

សង្ក្រានគឺត្រូវបានប្រើប្រាស់លើប្រទេសចំនួន ៤ នៅអាស៊ីគ្នេយ៍ មានដូចជាប្រទេសឡាវ ប្រទេសថៃ ប្រទេសភូមា និងកម្ពុជា ។ ពាក្យសង្ក្រាន្តមានន័យថាដំណើររង្វិលជុំក្នុងមួយឆ្នាំមាន៣៦៥ ថ្ងៃ។សម្រាប់ពិធីសង្ក្រានខ្មែរ មានល្បែងរបាំប្រជាប្រិយ៍ ដូចជា ចោលឈូង បោះអង្គុញ លាក់ កន្សែង ទាញព្រ័ត ដណ្ដើមស្លឹកឈើ វាយ ក្អម រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ជាដើម ។

ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្មែរយើងបាននាំគ្នាលេងបាញ់ទឹក គប់ទឹក និងប៉ាតម្សៅ ជាដើម ដែលនេះមិនមែនជាវប្បធម៌ ប្រពៃណីផូផង់របស់បុព្វបុរសខ្មែរយើងឡើយ។ ដូច្នេះក្នុងនាមយើងជាសិស្សានុសិស្ស ដែលជាយុវជនសសរទ្រូង ប្រទេសជាតិ ជាទំពាំងស្នងឬស្សី ត្រូវតែរួបរួមគ្នាថែរក្សាសង្ក្រាន្ត ដែលជាប្រពៃណីរបស់ដូនតាខ្មែរ យើងឲ្យបានគង់វង្ស ។ ដោយត្រូវណែនាំអប់រំបងប្អូនកូនចៅរបស់យើង កុំនាំគ្នាចម្លងវប្បធម៌សង្ក្រាន្តរបស់គេ ដូចជាបាញ់ទឹក គប់ទឹក និង ប៉ាតម្សៅក្នុងពិធីបុណ្យសង្ក្រាន្តចូលឆ្នាំខ្មែរ។

គួរបញ្ជាក់ផងវិទ្យាល័យ ព្រះសុរាម្រឹត បានរៀបចំពិធិសង្ក្រានឆាំ្នថ្មី រយៈពេល២ ថ្ងៃគឺថ្ងៃទី០៥ និងថ្ងៃទី០៦ ខែមេសា ដោ យ អោយសិស្សក្នុងវិទ្យា ល័ យលេងល្បែងប្រជាប្រិយខ្មែរ ដូចជាចោលឈូង ទាញព្រ័ត ដណ្តើមស្លឹកឈើ បោះអង្គុញ ខ្លែងឆាបកូនមាន់ និង វាយក្អមជាដើម ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img