ខេត្តកំពង់ឆ្នាំង “ការរៀបចំពិធីសង្ក្រានតាមសាលារៀននីមួយៗគឺជាការរួមចំណែកថែរក្សា មរតកវប្បធម៌ប្រពៃណីពីរដូនតារបស់យើង” ។ លោកជំទាវ កែ ច័ន្នមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងមានប្រសាសបែបនេះនៅក្នុងពិធីធ្វើសង្ក្រាន្តឆ្នាំថ្មី និងសម្ពោធផ្លូវបេតុងក្នុងសាលាវិទ្យាល័យ រលាប្អៀរ នាព្រឹកថ្ងៃទី ខែ៦ភមេសា ឆ្នាំ២០២៤ ។
លោកជំទាវអ្នកតំណាងរាស្ត្របានបន្តថាសង្ក្រាន្តឆ្នាំថ្មីត្រូវបានចារិកតាមប្រាសាទមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានន័យថាត្រូវបានបុព្វបុរសយើងធ្វើពិធីសង្ក្រាន្តជាយូរលង់ណាស់មកហើយ ដែលដូនតាយើងជំនាន់ក្រោយបានអនុវត្តធ្វើពិធីសង្ក្រាន្តនេះបន្ត វេនពីបុព្វបុរសរបស់យើង។
ពិតណាស់នៅក្នុងពិធីសង្ក្រាន្តតែងតែមានរបាំត្រុតដែលខ្លឹមសារដេញឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។ពិធីសង្ក្រាន ដែលបុព្វបុរសរបស់យើងរៀបចំប្រារព្វឡើងជារៀងរាល់ឆ្នាំ គឺមានលេងល្បែងរបាំប្រជាប្រិយ៍ ដូចជាចោលឈូង ទាញព្រ័ត្ត បោះអង្គុញ លាក់កន្សែង និងវាយក្អមជាដើម ។ប៉ុន្តែប្រការដែលគួរសោកស្តាយនោះមកជំនាន់ក្រោយៗនាំក្មេងៗបាននាំគ្នាមកលេង ជះទឹក គប់ទឹក ប៉ាតម្សៅ ហើយខ្លះប៉ាតម្សៅបន្លំលួចគ្រឿង អលង្ការបស់ស្រីៗ និងខ្លះមានដល់ចាប់ថើបស្រីៗទៀត ដែលធ្វើឱ្យបាត់បង់កិតិ្តយស និងសេចក្តីថ្លៃថ្នូរបស់ស្រី្តខ្មែរយើងទៀតផង ។ សូមក្មួយៗកុំលេងប៉ាតម្សៅ បាញ់ទឹក គប់ទឹក ដែលមិនមែនជាមរតកប្រពៃណីខ្មែរ។
លោកជំទាវក៏បានកោតសរសើរដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សដែលបានអភិរក្សថែរក្សាមរតកសង្ក្រាន្តពីរឪដូនតា ហើយការរៀបចំនេះក៏បានបង្ហាញឲ្យប្អូនៗជំនាន់ក្រោយបានដឹងនិងយកគំរូតាម។ហើយអ្វីដែលចាប់អារម្មណ៍ទៀតនោះ ងការរៀបចំសង្ក្រាន្ត គឺឃើញប្អូនៗសិស្សានុសិស្ស បានបញ្ចេញនូវជំនាញចំណេះដឹងធ្វើម្ហូបបង្អែម និងស្នាដៃវិទ្យាសាសន៍ ដែលប្អូនបានរៀននៅចេះចាំ ទាំងអស់នេះគឺជាបំណិនជីវិតរបស់ប្អូនៗសម្រាប់ថ្ងៃអនាគត។
សូមបញ្ជាក់ថា៖ ក្នុងឱកាសនោះលោកជំទាវ កែ ចន្ទ័មុនីក៍បានកាត់ខ្សែបូ សម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងមួយខ្យែដែលជាអំណោយរបស់សប្បុរសជន ចំណាយអស់ថវិការ៤ពាន់ដុល្លាផងដែរ៕










ដោយគិរីដងរែក