ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត នៃព្រះរាជពិធីទា្វរទសមាស ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ប្រជាជនខ្មែរតាំងពីបុរាណរៀងមក តែងតែប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។
ជា រៀងរាល់ ឆ្នាំ នៅ ពេល ដល់ ថ្ងៃ ខែ ដែល ត្រូវ ប្រារព្ធ ពិធី បុណ្យ ភ្ជុំបិណ្ឌ គ្រប់ បងប្អូន កូន ចៅ សាច់ ញាតិ សន្ដាន ទាំងអស់ ទោះ នៅ ទី ជិត ឬ ទី ឆ្ងាយ តែង តែ ធ្វើ ដំណើរ ទៅ ជួប ជុំ គ្នា ជា ពិសេស ឪពុក ម្ដាយ ដើម្បី រៀបចំ ម្ហូប អាហារ បាយ សម្ល ចង្ហាន់ យក ទៅ ប្រគេន ព្រះសង្ឃ ដែល គង់ នៅ វត្ត អារាម។
ពាក្យ ថា “ភ្ជុំបិណ្ឌ” មកពី ពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា ការ ប្រមូល ឲ្យ មូល ឬ ពូន ឲ្យ ជា ដុំ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះ យើង អាច សម្គាល់ ពាក្យ នេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” (ការពូតដុំបាយជាដុំៗ ដែល យើង ហៅថា ” បាយបិណ្ឌ” ) ។
បើ តាម តម្រា ចារ តាម ប្រវត្តិសាស្ត្រ នៃ ប្រទេស កម្ពុជា យើង បាន បង្ហាញ ថា ពិធី បុណ្យ ភ្ជុំ បិណ្ឌ គឺ កើត មាន តាំង ពី បុរាណ កាល មក ម្ល៉េះ។ ប៉ុន្តែ ទាស់ ត្រង់ ថា កាល ពី សម័យ មុន គេ មិន ហៅ ថា បុណ្យ ភ្ជុំ ទេ ដោយ នៅ ក្នុង ពិធី នេះ គេ មាន បែង ចែក ចេញ ជា ពីរ ថ្នាក់។ ថ្នាក់ ដំបូង គឺ គេ ចាប់ ផ្ដើម ធ្វើ ចាប់ ពី ថ្ងៃ ១ រោច រហូត ដល់ ថ្ងៃ ១៤ រោច ជា វារកភត្ត (ភត្ត ធ្វើ តាម ថ្ងៃ) ជា បន្ត បន្ទាប់។ ចំណែក មួយ ថ្នាក់ ទៀត គេ ធ្វើ នៅ ថ្ងៃ ១៥ រោច ដែល គេ ហៅ ថា បុណ្យ ភ្ជុំ។ ពិធី បុណ្យ ទាំង ពីរ ថ្នាក់ នេះ បច្ចុប្បន្ន ត្រូវ បាន យើង បូក បញ្ចូល គ្នា ហើយ ហៅ កាត់ ថា ” ពិធី បុណ្យ បិណ្ឌ ភ្ជុំ” នេះ ឯង៕

ដោយគីរីដងរែក




