កាលពីដេីម ខ្មែរចូលចិត្តធ្វេីបុណ្យ ដែលមើលឃេីញច្បាស់ជាក់នឹងភ្នែក។
នៅខាងមុខផ្ទះ ខ្មែរនិយមដាក់ពាងទឹក និង ត្រឡោកមួយ សម្រាប់បំពេញការស្រេកទឹករបស់អ្នកដំណេីរជិតឆ្ងាយ។
នៅពេលយប់ខែភ្លឺ ខ្មែរនាំគ្នារែកដីចាក់ខឿនព្រះវិហារ និង រែកដីចាក់លុបជង្ហុកតាមផ្លូវនានានៅក្នុងភូមិ ព្រោះខ្មែរគិតថា កុសលផលបុណ្យនឹងកេីតមាន តាមការកសាងព្រះវិហារជាទីគោរពសក្ការៈ និងការធ្វេីដំណេីរឆ្លងកាត់ភូមិនៃចរកជន។
ខ្មែរចេះស្រឡាញ់ភូមិកំណេីតរបស់ខ្លួន ដោយមិនរំខានដល់រដ្ឋអំណាចមូលដ្ឋានឡេីយ។
នៅពេលដែលស្ពានចាស់ទ្រុឌទ្រោម អ្នកភូមិទាំងឡាយបាននាំគ្នាជួសជុលភ្លាមៗទៅតាមលទ្ធភាព គឺមិនទុកឲ្យដល់ថ្នាក់វាបាក់ស្រុតទេ។
នេះគឺជាវប្បធម៌ដ៏ល្អប្រពៃរបស់ខ្មែរ!
ដោយគីរីដងរែក